រថ​យន្ត​​២គ្រឿ​ង​បើក​បុក​គ្នា​ពេញទំហឹង​ហើយ​ប្រកែក​តឹង​សរសៃ​ក យក​ត្រូវ​រៀងៗ​ខ្លួន​

, , Leave a comment

រាជ​ធានី​​ភ្នំ​ពេញ ៖ មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​មួយ​បាន​កើត​ឡើង កាលពី​​វេ​លា​​ម៉ោង ១​និង៣​០​​នាទី​រំ​លង​អធ្រាត្រ​ ឈាន​​ចូល​​​​ថ្ងៃ​ទី​​៣១ ខែ​ឧស ភា ឆ្នាំ​​២០១៣ នៅ​ត្រង់ចំណុច​ផ្លូវបែក​ជា​៤ ទល់មុខ​ស្ពាន​នាគ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ​ដែល​បាន​បង្ក​ឡើង​រវាង​រថ​យន្ត​​នី​សា​ន់​​ដឹក​​ឥ​​វ៉ាន់​​មួយ​គ្រឿង ពណ៌ខៀវ ពាក់​​ស្លាក​​លេខ ភ្នំ​ពេញ 2E-0729 បាន​បើ​ក​បុក​​ជា​មួយ​​រថ​យន្ត​ហាយ​​ឡេ​ន​​ឌ័​រ ពណ៌​​ខ្មៅ បើក​បរ​​ដោយ​​បុរស​​ម្នាក់ ពាក់​​ស្លាក​​លេខ​​បណ្តោះ​អា​សន្ន 3435​ បណ្តាលឱ្យ​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរទាំង​សង​ខាង ប៉ុន្តែ​សំណាង​ល្អ​ក្នុង​ហេតុ​ការណ៍​នោះ​​ពុំបណ្តាល​ឲ្យ​មានអ្នក​​រង​របួស​ អ្វី​ឡើយ ។

 

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើ​តេ​ហ​តុ គេ​បាន​ឃើញ​រថ​យន្ត​​​ម៉ាក នីសា​ន់ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ឯក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ក្បែរ​វត្តភ្នំ បាន​បុក​គ្នា​ពេញទំហឹង​តែម្តង​។

 

បន្ទាប់​ពី​កើត​ហេតុ គេ​បាន​ឃើញ​សមត្ថ​កិច្ច​ចុះទៅការ​អន្តរាគមន៍ ធ្វើ​ការ​វាស់​វែង ប៉ុន្តែ​ដោយ​ចរ​ចា​គ្នា​ពុំ​ត្រូវ ព្រោះ​ខាង​ភាគី​រថ​យន្ត​​ទាំង​២​សុទ្ធ​តែ​បាន​ប្រ​កែក​​យក​ត្រូវ​រៀង​​ៗ​ ខ្លួន ​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​រថយន្ត​ទាំង​២​ទៅ​រក្សាទុក​នៅ​ខណ្ឌ ដើម្បីរង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​នៅពេល​ក្រោយ ៕

w1 w1

 

Leave a Reply

(*) Required, Your email will not be published