Real Madrid នឹងមិន​លក់ Ronaldo ទេ​លុះត្រាតែ​បាន​តំលៃ ១០០០ លាន​អ៊ឺ​រ៉ូ​

, , Leave a comment

​អ្នកចាត់ការ​របស់ Real Madrid លោក Florentina Perez បាន​និយាយ​ទៅកាន់​អ្នកកាសែត​​នៅក្នុង​ស​ន្និសិត​កាសែត​មួយ ប្រាប់ថា Cristiano Ronaldo មិនមែន​សំរាប់​លក់​ទេ ហើយ​បើ​​គេ​ចង់​ចេញ គឺមាន​តែ​ចេញ​ក្នុង​តំលៃ ១  ពាន់​លាន​អ៊ឺ​រ៉ូ  ទើប​អាច​លក់បាន ព្រោះ​លោក​ចង់​​អោយ Ronaldo នៅ​ជាមួយ​ក្រុម Real Madrid រហូតដល់​ពេល​លោក ចូលនិវត្តន៍ ។​

 

​និយាយ​អំពី​ការបន្ត​កុងត្រា លោក Florentina Perez និយាយថា ដើម្បី​អាច​បន្ត​កុងត្រា​ជាមួយ​Ronaldo បាន លោក​នឹង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​អាច​បន្ថែម​រយៈពេល​កុងត្រា របស់​តារា​​បាល់ទាត់ ព័រទុយហ្កាល់ មួយ​នេះ​បាន ។​ ចំណែក​រឿង​យក​គ្រូបង្វឹក​ថ្មី​នោះ Anceloti របស់ PSG នៅតែ​មិនទាន់​ច្បាស់​ព្រោះ​ក្រុម Real Madrid នៅ​មិនទាន់​អោយ​ថ្លៃ​នៅឡើយ ។ លោក Florentina Perez ក៏បាន​បង្ហើប​ថា លោក​ ​ក៏មាន​បំណង នាំយក​កីឡាករ​ល្បីៗ​ផ្សេងទៀត ចូលក្នុង​ក្រុម​ផងដែរ ៕

gg

 

Leave a Reply

(*) Required, Your email will not be published