ជំងឺ​ថ្មី​​​ក្នុង​ត្រកូល​​ SARS​ ​បង្ក​ក្ដី​បារម្ភ​ខ្លាំង​ដល់​ពិភពលោក​

, , Leave a comment

យោង ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ​(WHO) បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ មួយ​ទៀត​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ជំងឺ​ SARS គឺ​ជំងឺ MERS-CoV​ ដែល​បង្ក​ឡើង​ដោយ​វីរុស coronavirus​។

ជំងឺ​ថ្មី​នេះ​បាន​ឆ្លង​ទៅ​ មនុស្ស​ចំនួន​៤៩​នាក់​ និង​បាន​សម្លាប់​មនុស្ស​អស់​២៧​នាក់​មក​ហើយ​។ ករណី​ស្លាប់​ចុង​ក្រោយ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​បាន​ពន្យល់ ​ថា​ វីរុស​ coronavirus​ នេះ​អាច​នឹង​ឆ្លង​ទាំង​មនុស្ស ​និង​សត្វ​ ហើយ​វា​មាន​លក្ខណៈ​កាច​សាហាវ​ជាង​ជំងឺ​ SARS​ទៅ​ទៀត​។ ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​គឺ ផ្ដាសាយ​ និង​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​ខ្លាំង។ វា​អាច​រាប់​បញ្ចូល​ទាំង​ អាការៈ​ក្តៅ​ខ្លួន​ ក្អក​ និង​ធ្វើ​ឲ្យ​ខ្សោយ​ក្រលៀន​ និង​រលាក​សួត​ទៀត​ផង​។ ​ ទោះ​ជា​យ៉ាង​ណា​ WHO​ នៅ​មិន​ទាន់​ដឹង​ពី​របៀប​ឆ្លង​ជំងឺ​ថ្មី​នេះ​នៅ​ឡើយ​ ហើយ​ក៏​​​មិន​ទាន់​រក​ឃើញ​វិធី​បង្ការ​នៅ​ឡើយ​​ដែរ​៕

 

 

Leave a Reply

(*) Required, Your email will not be published