ស្ត្រី​ម្នាក់​ខូចចិត្ត​រឿង​ប្តី​រត់ចោល មក​អង្គុយ​យំ​នៅ​មាត់បឹង​កន្សែង​ប្រុង​លោតទឹក​សម្លាប់ខ្លួន​

, , Leave a comment

ខេត្តរតនគិរី  ៖ មាន ​​ករណី​​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​​ថ្មី​​មួយ​ទៀត​​ហើយ ដែល​​ស្ត្រី​​ម្នាក់​​បាន​​អង្គុយ​​យំ​​នៅ​​មាត់​បឹង​​កន្សែង បម្រុង​​នឹង​​លោត​ទឹក​​សម្លាប់​ខ្លួន តែ​​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​​នៅ​​ទី​នោះនិយាយ​​លួង​លោម​​ទើប​​នាង​​ព្រម​​ស្ងប់​ចិត្ត​។ ហេតុ​ការណ៍​​នេះ​​បាន​​កើត​ឡើង​​កាល​ពី​​ម៉ោង​​៣​​រសៀល​​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៣​។​

 

​ស្ត្រី​ដែលមាន​វិបត្តិ​ខាងលើ​បាន​និយាយ​រៀប​រាប់ទាំង​ទឹកភ្នែក​ថា នាង​មានឈ្មោះ ស្រី ពេជ្រ ហៅ​ស្រី​ពៅ អាយុ​៣០​ឆ្នាំ រស់នៅ​ចំណុច​ក្រោយ​ពេទ្យ​បង្អែក​ខេត្ត ស្ថិត​ក្នុងភូមិ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង និង​មានមុខរ​បរជា​អ្នក​ជួយ​លក់​សាច់ជ្រូក​កាប់​ឱ្យគេ​នៅមុខ​ផ្សារ​បាន​លុង ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​អង្គុយ​យំ និង​ប្រុង​លោតទឹក​សម្លាប់ខ្លួន​នោះ គឺ​ដោយសារតែ​នាង​ខូចចិត្ត​រឿង​ប្តី​ដែល​បាន​រត់ចោល​នាង​អស់​រយៈពេល​ជាង​១០​ ថ្ងៃ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​ខូចចិត្ត​ជ្រើស​រើសយក​វិធី​សម្លាប់ខ្លួន​នេះ​ដើម្បី​ ដោះស្រាយ​បញ្ហា​៕

1-400x274

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published