គូ​ ស្នេហ៍​​វ័យ​ក្មេង​ដឹក​​ដៃ​​គ្នា​​ទៅ​​សាង​​ស្នេហា​ស្អិត​រមួត​នៅ​ក្នុង​ ព្រៃ​​ពេល​ចេញ​​មក​វិញ​​បាត់​​ម៉ូ​តូ ប្រ​ឌិត​​រឿង​​ថា​​ត្រូវ​​ចោរ​ប្លន់​

, , Leave a comment

​ខេត្តកំពង់ចាម ៖ មាន ​​ហេតុ​ការណ៍​ផ្អើល​ឆោ​ឡោ​​មួយ​​បាន​កើត​​ឡើង ដោយ​សារ​​តែ​មាន​​គូ​ស្នេហ៍​​វ័យ​ក្មេង​​មួយ​គូ បាន​​ស្រែក​​ផ្អើល​ឆោ​ឡោ​​ថា មាន​​ពួក​ចោរ​ប្រ​ដាប់​អា​វុធ​​មួយ​ក្រុមបាន​ធ្វើ​​សកម្ម​ភាព​​ភ្ជង់​​ប្លន់​​ម៉ូ​តូ​​ម៉ាក​​ស្កូ​​ពី ស៊េ​រី​​ឆ្នាំ​​២០១៣ របស់​​ពួក​គេ កាល​ពី​​វេ​លា​​ម៉ោង ១០​​និង​​០០​​នា​ទី​​ព្រឹក ថ្ងៃ​ទី​​២៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច ភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម​។​

 

​បន្ទាប់ពី​ត្រូវ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួចមក ពួកគេ​ទាំង​២​បាន​សារភាពថា ពួកគេ​ទាំង​២​នាក់ មានឈ្មោះ វ​-​ច​-​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ទី​២ ឈ្មោះ ល​-​ធ​-​ណ ភេទ​ស្រី​។ ពួកគេ​គឺជា​សិស្ស​ថ្នាក់​ទី​១២ រៀន​នៅ​វិទ្យាល័យ​សំបួរមាស សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ តាម​ការពិត​ពួកគេ​មិន​ត្រូវបាន​ចោរ​ប្លន់​​នោះទេ គឺ​ខណៈ​ពេលនោះ​ពួកគេ​បាននាំគ្នា​ទៅ​សាង​ស្នេហា​ផ្អែមល្ហែម​នៅក្នុង​ព្រៃ លុះដល់​ពេលចេញ​មកវិញ​ក៏ត្រូវ​ចោល​លួច​យក​ម៉ូតូ​ទៅ​បាត់​។ ដោយ​​ខ្លាច​មាន​បញ្ហា​ត្រូវ​ឪពុកម្តាយ​ស្តី​ឲ្យ ក៏​ប្រឌិត​រឿង​ថា​មាន​ចោរប្លន់​ដូច្នេះ​ទៅ​៕

53c1d756-aac7-4947-ab91-0f9c92a55a01-400x261

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published