បុរស​ម្នាក់​ត្រូវ​ជាប់​សង្ស័យថា​សម្លាប់​ប្រពន្ធ​ខ្លួនឯង ហើយ​បង្វែរ​ដាន​ថា ត្រូវ​ក្រុមចោរ​ចូលមក​ប្លន់ និង​រំលោភ​សម្លាប់​

, , Leave a comment

​ខេត្ដ​ស្វាយរៀង ៖ ស្ត្រី ​​​ម្នាក់​​បាន​​ស្លាប់​បាត់​​បង់​ជី​វិត​​យ៉ាង​​អា​ណោច​អា​ធ័ម ក្នុង​​អំ​ពើ​​ឃាត​កម្ម​​ដ៏​​ឃោរ​ឃៅ​​មួយ​​បាន​​កើត​ឡើង​​កាល​ពី​​វេ​លា​​ ម៉ោង ២​​រំលង​អ​ធ្រា​ត្រ ឈាន​​ចូល​​ថ្ងៃ​ទី​​២៩ខែ​ឧស​ភា ឆ្នាំ​​២០១៣ ស្ថិត​នៅ​​ក្នុង​ភូមិ​​ស្រ​ម៉ ឃុំ​​ខ្សែ​​ទ្រ ស្រុក​​កំ​ពង់​ ​រោទ៍  ដោយ​​គេ​​សង្ស័យ​ថា​ករណី​នេះ​គឺ​​ប្ដី​​បាន​សម្លាប់​ប្រពន្ធ ព្រោះ​ទំនាស់​បាត់​ម៉េ​​ម៉ូ​រី​ទូរស័ព្ទ ហើយ​បាន​និយាយ​បង្វែរ​ថា ប្រពន្ធ​របស់ខ្លួន ត្រូវ​ចោរប្លន់​រំលោភ​សម្លាប់ ។​

 

​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ដ្រី​រងគ្រោះ មានឈ្មោះ ណោ ស្រីមុំ អាយុ​២៤​ឆ្នាំ និង​ប្តី​ឈ្មោះ  សោម សុខា អាយុ​២៦​ឆ្នាំ មាន​មុខ​របរ ជាជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ និង​កូនប្រុស​ម្នាក់​អាយុ ៣​ឆ្នាំ ។ ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ (​ថ្ងៃទី​២៨ ខែឧសភា​) ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ​បាន​ឈ្លោះ ប្រកែក​គ្នា​ពី​រឿង​បាត់​ម៉េ​ម៉ូ​រី​ទូរស័ព្ទ រួច​ក៏​ស្ងាត់​ទៅវិញ ។ លុះ​ព្រឹក​ថ្ងៃទី​២៩ បុរស​ជា​ប្ដី​បាន​ស្រែក​​ឆោឡោ​ហៅ​ឱ្យ​អ្នកភូមិ​ទៅ​ជួយសង្គ្រោះ​រូបគេ និង​ប្រពន្ធ ។ ពេលនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ នគរបាល​ប៉ុស្ដិ៍​មកជួយ​អន្ដរាគមន៍ និង​ធ្លាក់​​​ទម្លាយ​ទ្វារ​ចូល ព្រោះ​ខាងក្នុង​មាន​ដាក់​គន្លឹះ ។ នៅពេលដែល​ធ្លាក់​ទ្វារ​ទម្លាយ​ចូល គេ​បានឃើញ​ប្រពន្ធ​ស្លាប់ ក្នុងស្ថានភាព​អាក្រាត  រីឯ​កូនប្រុស​អា​យុ​៣​ឆ្នាំ ស្រែកយំ ប្រឡាក់​ឈាម​ពេញ​ខ្លួន​នៅក្បែរ​ម្ដាយ ។ ចំណែក​ជនសង្ស័យ​ជា​ប្ដី​ដៃ​ជាប់ច្រវាក់​នៅ​នឹង​គ្រែ ។ ហើយ​ជនសង្ស័យ​បាន​និយាយ​ប្រាប់​​អ្នកភូមិ​ថា ពួកគេ​ត្រូវ​ក្រុមចោរ​ចូលមក​ប្លន់ រួច​ចាប់រំលោភ​ប្រពន្ធ ទើប​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ជា​ក្រោយ រីឯ​រូបគេ​ត្រូវ​ចោរ​វាយ​ឱ្យ​សន្លប់ និង​បាន​ចាប់ ចាក់​ច្រវា​ក់ជាប់​នឹង​គ្រែ ។​

 

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ភ្លាម សមត្ថកិច្ច​ក៏បាន​ចុះទៅ​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។ បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ស្ដ្រី​រងគ្រោះ​មាន​ស្នាម​កាំបិត​ចាក់​បំពង់ក​២​កន្លែង​ធ្លាយ​ទៅក្រោយ ក្រោម​ក្លៀក​១​កាំ បិត និង​ម្រាម​ដៃស្ដាំ​មួយកន្លែង​ទៀត ។​

 

អំពើ​ឃាតកម្ម​លើ ស្ដ្រី​ខាងលើនេះ ត្រូវបាន​គេ​សន្និដ្ឋានថា មិនមែន​ដូច​អ្វី ដែល​ជនសង្ស័យ​ជា​ប្ដី​បាន​អះអាង​នោះទេ ព្រោះ​ធម្មតា​បើសិនជា​ឃាតក​មក​ពី​​ខាងក្រៅ​មែន​នោះ ទ្វារផ្ទះ​នឹងត្រូវ​ចាក់សោ​ពី​ខាងក្រៅ តែ​មិនមែន​ចាក់​គន្លឹះ​ខាងក្នុង​នោះទេ ។ មួយវិញទៀត បើតាម​ការ​អះ អាង​ពី​អ្នកភូមិ គឺ​ជន​សង្ស័យ​​ជា​ប្ដី​ជាម​នុស្ស មាន​សតិ​គ្រប់គ្រាន់ និង​ជា​មនុ​ស្សដឹង​ខុស ដឹង​ត្រូវ តែ​ក្រោយពេល​ប្រពន្ធ​ស្លាប់ បែរ ជា​ធ្វើ​ដូច​មនុស្ស​មាន​សតិ​មិន​គ្រប់​ទៅ វិញ ។ បញ្ហា​នេះ គេ​សង្ស័យថា ជា​ល្បិច​របស់​ប្ដី​ដើម្បីឱ្យ​រួច​ផុតពី​ទោស​ប៉ុណ្ណោះ ។​

 

​បច្ចុប្បន្ន​បុរស​ជា​ប្តី​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ដ ដើម្បី​ស្រាវ​ជ្រាវ​​ករណីនេះ​ឲ្យ​បានច្បាស់លាស់ ៕

s-400x300

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published