គូស្នេហ៍​ស្មោះស្ម័គ្រ ទោះ​ម្តាយ​ចាប់​ដាក់​ខ្នោះ​ច្រ​វ៉ា​ក់ ក៏​មិនអាច​ឃាត់​ក្តី​ស្នេហា​បានឡើយ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នារី ​​ជា​​កម្ម​កា​រិ​នី​​រោង​ចក្រ វ័យ​ក្មេង​​ម្នាក់ ត្រូវ​បាន​​ម្តាយ​​ចាប់​​បោច​សក់ និង​​វាយ​​ដុំ​​កណ្តាល​ផ្លូវ ខណៈ​ពេល​ដែល​​នា​រី​​រូប​នោះ​​កំពុង​តែ​​ជិះ​​ម៉ូ​តូ​​ជា​មួយ​​បុរស​​ដែល​ជា ​​គូ​សង្សា​របស់​ខ្លួន បំ​ណង​​នាំ​គ្នា​រ​ត់​ទៅ​​នៅ​​ឆ្ងាយ​​ដើម្បី​​គេច​​ឲ្យ​​ផុត​ពី​ ​រនាំង​​បំបែក​​ស្នេហា​​របស់​​ពួក​គេ​។ ហេតុការណ៍​នេះ​បាន​កើត ឡើង​​កាលពី​វេលា​ម៉ោង ៨​និង​០០​នាទី យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៣​នេះ ស្ថិតនៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​បាន​ចុះទៅ​អន្តរាគមន៍​នៅ​ កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នារី​វ័យក្មេង​ដែល​ត្រូវ​ម្តាយ​វាយ​ដុំ​ខាងលើនេះ​មាន​ឈ្មោះ ស្រី​ណែ​ត អាយុ​១៩​ឆ្នាំ បម្រើ​ការងារ​នៅ រោងចក្រ កាត់ដេរ នៅ​ម្តុំ​ជម្ពូ​វ័​ន្ត ហើយ​បាន​ចាប់ ចិត្ត​ស្រឡាញ់ យុវជន ឈ្មោះ ប៉ុល ឡេង អាយុ​២០​ឆ្នាំ ដែល​ធ្វើការ នៅ​ជាមួយ គ្នា​អស់​រយៈពេល ជាង​១​ឆ្នាំ​មកហើយ ។​

 

​នារី​ឈ្មោះ ស្រី​ណែ​ត បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​សម្រេចចិត្ត​នាំគ្នារ​ត់ទៅ​ឲ្យ​ឆ្ងាយ​នោះ ដោយសារ​ឪពុក ម្តាយ របស់​នាង​មិន​​យល់ព្រម​ឲ្យ​ពួកគេ​ទាំង​២​នាក់​ស្រឡាញ់គ្នា​នោះទេ គឺ​ពួកគាត់​តែងតែ​ព្យាយាម​បំបែកបំបាក់​ពួកគេ​ទាំង​២ ជានិច្ច រហូតដល់​ថ្នាក់​វាយ ដុំ និង​ចាប់​នាង​​ដាក់​ខ្នោះ ច្រ​វ៉ា​ក់ មិន​ឲ្យ​ទៅណា​រួច​ទៀតផង​។ លុះដល់​ថ្ងៃកើតហេតុ នាង​មានឱកាស​អាច​ដោះ​ច្រ​វ៉ា​ក់បាន នាង​ក៏រ​ត់ទៅ​ជួបគ្នា​ជាមួយ​បុរស​ជា​គូ​ស្នេហ៍  រួច​ក៏បាន​នាំគ្នា​ជិះ​ម៉ូតូឌុប ប្រុង​ធ្វើដំណើរ ទៅ​សៀមរាប​កន្ទួត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ប៉ុន្តែ​ចៃដន្យ ពេល​ជិះ​មកដល់ ចំ​ណុច​កើត​ហេតុ បាន​ជួប​ស្ត្រី​ជា​ម្តាយ ដែលមាន​ផ្ទះ​នៅ ម្តុំ​ផ្សារ​ដើមថ្កូវ ពេលនោះ​ស្ត្រី​ជា​ម្តាយ បាន​ចាប់វាយ និង​បោចសក់ បណ្តាល​ឲ្យ​ផ្អើល ដល់​ប្រជាពលរដ្ឋ នៅ​តាម​ផ្លូវ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច ប៉ុស្តិ៍​បឹងទំពុន ចុះមក​នាំខ្លួន​ពួកគេ ទាំងអស់​ទៅ​សួរនាំ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​គូស្នេហ៍​វ័យក្មេង​ទាំង​២​នាក់​នេះ បាន​យំ​សម្រក់​ទឹកភ្នែក សុំ​អង្វរ​ឲ្យ​សមត្ថកិច្ច និង​ឪពុក ម្តាយ ខាង​ស្រី ឲ្យ​មេត្តា​ប្រណី​ដល់​ក្តី​ស្នេហា​រ​បស់​ពួកគេ​ផង ព្រោះ​ពួកគេ​មិនអាច​រស់នៅ​ដោយ​បែក​គ្នា​បានឡើយ​។ នេះ​ពិតជា​ដូច​អ្វីដែល​គេ​តែងតែ​និយាយថា ស្នេហា​វា​មាន​ឥទ្ធិពល​ជា​ព្យុះ​រលក ហ្សូ​ណា​មិ ទៅទៀត​គឺ​វា​អាច​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង​ដែលជា​ឧបសគ្គ​៕

A-400x298

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published