កីឡាករ Sergio Aguero បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប Man City

, , Leave a comment

​តាម​ប្រភពព័ត៌មាន​ប៊ី​ប៊ី ស៊ី ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ឧសភា ឆ្នាំ​២០១៣ បានឱ្យដឹងថា កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន  Sergio Aguero បាន​យល់ព្រមបន្ត​កុងត្រា​ថ្មី​រយៈពេល​១​ឆ្នាំ​បន្ថែមទៀត​ជាមួយ ក្លិប Man City ។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប Man City រយៈពេល​៥​ឆ្នាំ កាលពី​ឆ្នាំ​២០១១ បន្ទាប់ពី​លោក​ផ្លាស់​មកពី​ក្លិប​Atletico ហើយ​ឥឡូវនេះ​លោក​បាន​យល់ព្រម​បន្ត​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត មានន័យថា លោក​អាច​ស្នាក់នៅ​ជាមួយ​ក្លិប Man City រហូតដល់​ឆ្នាំ​២០១៧ ។​


​កីឡាករ Sergio Aguero បានធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់លោក​ល្បីល្បាញ​កាលពី​រដូវ​កាល ២០១១-២០១២ បន្ទាប់ពី​ស៊ុត​បាល់​បញ្ចូល​ទី​ក្លិប QPR ក្នុង​ម៉ោង​បន្ថែម​ជួយ​ឱ្យ​ក្លិប Man City លើក​ពានរង្វាន់​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក ។ បន្ទាប់ពី ពិធី​ចុះហត្ថលេខា​កីឡាករ​ខ្ស​ប្រយុទ្ធ​ឆ្នើម​រូបនេះ​បាន​និយាយថា ៖«​ខ្ញុំ​សប្បាយ​ចិត្តនឹង​ស្នាក់នៅ​ជាមួយ​ក្លិប Man City ពីព្រោះ​ពួកគេ​តែងតែ​លើកទឹកចិត្ត​និង​ផ្ដល់​កម្លាំងចិត្ត ឱ្យ​ខ្ញុំ​»​។​


​លោក​បាន​បន្តទៀតថា ៖ ឥឡូវនេះ​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ការប្រកួត​បើក​រដូវ​កាល​ថ្មី ហើយ​ខ្ញុំ​មាន​មហិច្ឆតា​ចង់​ជួយ​ឱ្យ​ក្លិប Man City ឈ្នះ​ជើងឯក​ម្ដងទៀត​នៅ​រដូវ​កាល​ថ្មី​នេះ ៕

14 (2)

 

Leave a Reply

(*) Required, Your email will not be published