តារា​សម្ដែង​ចិន លី ប៊ី​ង​ប៊ី​ង នឹង​សម្ដែង​ក្នុង​រឿង Transformers 4

, , Leave a comment

​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ថ្ងៃ​២៦ ឧសភា ឆ្នាំ​២០១៣ ឱ្យដឹងថា តារា​សម្ដែង​ឆ្នើម​ប្រចាំឆ្នាំ​២០១៣ ក្នុង​ទ្វី​អាស៊ី នាង​លី ប៊ី​ង ប៊ី​ង ត្រូវបាន​ជ្រើសរើស​ឱ្យ​សម្ដែង​ក្នុង​រឿង​Transformers 4 ដែល​ដឹកនាំ​ដោយ​លោក Michael Bays ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​អាមេរិក ។ ផលិតកម្ម The Sino American នឹងត្រូវ​ថត​ភាគ​ខ្លះ​នៅក្នុង​ប្រទេស​ចិន ហើយ​តួ​សម្ដែង​ល្បីៗ​របស់​ប្រទេស​ចិន​៤​នាក់ ត្រូវបាន​ជ្រើសរើស​ឱ្យ​សម្ដែង​នៅក្នុង​រឿងនេះ ។​


​នៅក្នុង​រឿង Transformers 4 លី ប៊ី​ង​ប៊ី​ង នឹងចូលរួម​សម្ដែង​ជាមួយ​តារា​សម្ដែង​អាមេរិក​លោក Mark Mahlberg , Jack Reynor , Nico La Peltz, Stanley Tucci រួម​នឹង​តួ​សម្ដែង​ផ្សេងៗ​ទៀត ។ តារា​សម្ដែង​វ័យ​៤០​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖«​ខ្ញុំ​មានការ រំភើបចិត្ត​ខ្លាំងណាស់​ដែ​ល​បានធ្វើ​ការងារ​រួមគ្នា​ជាមួយ​លោក Michael Bay ។ រឿង​Transformers របស់​អាមេរិក​មាន​អ្នកគាំទ្រ​ច្រើនណាស់​នៅក្នុង​ប្រទេស​ចិន ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ដែល​បាន​ចូលរួម​សម្ដែង ក្នុង​រឿងនេះ​ដែលជា​ផ្នែក​នៃ​មួយ​កម្មសិទ្ធិ​របស់​អាមេរិក ។​


​ជាមួយគ្នានេះដែរ​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​ផលិតភាព​យន្ត Paramount Picture ដែល​បាន​អញ្ជើញ​ខ្ញុំ​ឱ្យ​ចូលរួម​ក្នុង​ការថត​ខ្សែភាពយន្ត នេះ ។ ខ្ញុំ​ទន្ទឹងរង់ចាំ​ថត​ខ្សែភាពយន្ត​នេះ​ដោយ​ក្ដីសប្បាយ​រីករាយ​» ។


 ប្រភេទ​រឿង Transformers​គឺជា​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​ដែល​កំពុង​ពេញនិយម ខ្លាំង​ពី​អ្នកទស្សនា ហេតុដូច្នេះ​ហើយ​ទើប​ម្ចាស់​ផលិតកម្ម Sino American មានគំនិត​ថត​ខ្សែភាពយន្ត​នេះ​ក្នុងប្រទេស​ចិន​បន្តទៀត ៕

13 (1) 13 (2) 13 (3) 13 (4)

 

Leave a Reply

(*) Required, Your email will not be published