ក្រុង​ស្ទឹង​ត្រែង ដុំ​ទឹ​ក​ក​ក​ធ្លាក់​ពេល​ខ្យល់​ព្យុះ​ ភ្លៀង​ ផ្គ​ រន្ទះ​ លាយឡំ​ នឹ​ងធ្វើឱ្យផ្ទះ​ជា​ច្រើន​ខ្នង​ប៉ើង​ដំបូល

, , Leave a comment

ស្ទឹង​ត្រែង ៖ កាលពីវេលាម៉ោងប្រមាណ៥​ និង ២៥​ នាទីល្ងាច ថ្ងៃទី​ ២៨ ខែឧសភា​ ឆ្នាំ២០១៣ នៅកណ្តាល​ក្រុង​ស្ទឹង​ត្រែង មាន​គ្រោះ​ធម្មជាតិ​មួយបាន​កើត​ឡើង​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​ភ្លៀង​ផ្គរ​រន្ទះ​លាយ​ឡំ​និងដុំទឹកកក ធ្លាក់ស្ទើរតែធ្លុះដំបូលផ្ទះ ធ្វើឱ្យផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងត្រូវខ្យល់គួចប៉ើងដំបូល យកទៅបាត់ មិនដឹងថាទៅដល់ទីណានោះទេ។ ចំណែកដើមឈើដួលរលំកាត់ផ្លូវ ធ្វើឱ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារជាច្រើនឆ្នាំមកហើយ មិនដែលជួបប្រទះគ្រោះធម្មជាតិបែបនេះទេ ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងបានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើដែលបង្កឱ្យមានភ្លៀងព្យុះផ្គរន្ទះលាយនិងដុំទឹកកកធ្លាក់នោះ ដំបូងឡើយគេបានឃើញ មេឃខ្មៅងងឹតពីទិសខាងត្បូង បន្ទាប់មកក៏មានខ្យល់ព្យុះ បក់បោក កើតជាភ្លៀងធ្លាក់យ៉ាងខ្លាំង លាយនិងដុំទឹកកកប៉ុនៗ ម្រាមដៃ ធ្លាក់មកលើដំបូលផ្ទះ លាន់យ៉ាងខ្លាំង ដែលច្រើនឆ្នាំមកនេះ មិនដែលបានជួបប្រទះ ទើបតែពេលនេះបានជួបហេតុការណ៍បែបនេះ។

ប្រភពបានបន្តថាភ្លៀងព្យុះបានកើតឡើងប្រហែលមួយម៉ោងនោះ បានបង្កឱ្យមានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានប៉ើងដំបូល និងមួយចំនួនបានដួលរលំ ប៉ាណូក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយ នៅត្រង់ចំណុចសួនច្បា កណ្តាលក្រុង ក៏បានដួលរលំដែរ តែមិនទាន់មានរបាយការណ៍ ពីអាជ្ញាធរឲ្យដឹង ពីចំនួនផ្ទះខូចខាតថាមានប៉ុន្មានឲ្យពិតប្រាកដនោះទេ។ ដុំទឹកកកប៉ុនៗ ម្រាមដៃ ធ្លាក់មកនោះត្រូវបានគេយកមកដាក់លើបាតដៃមួយសន្ទុះក៏ត្រូវរលាយវិញហើយមានអ្នកខ្លះប្រមូលបាន១ផ្តិលហើយក៏រលាយ។និងមានអ្នកខ្លះបានថតបង្ហោះតាមFacebookចែកចាយគ្នាមើលគ្រាន់កំសាន្ត។

image001
 
រូបថតដុំទឹកកកធ្លាក់ទើរលើស្លឹកឈើ ពេល ខ្យល់ព្យុះភ្លៀងផ្គរន្ទះលាយដុំទឹកកកធ្លាក់នៅកណ្តាលក្រុងស្ទឹងត្រែង

 

Leave a Reply

(*) Required, Your email will not be published