នារី​ជាប់​សង្ស័យ​ពីបទ​អំពើ​លួច​លោត​ពីលើ​អាគារ​តុលាការ​ជាន់​ទី​១ ប្រុង​គេចខ្លួន​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​សមត្ថកិច្ច និង​មន្ត្រី​តុលាការខេត្ត​ដឹកបញ្ជូន​មកកាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​នារី​នោះ បាន​ហក់​ពីលើ​អាគារ​តុលាការ​ជាន់​ទី​១

ក្នុង​បំណង​រត់គេចខ្លួន កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​២៨ ឧសភា ២០១៣ នេះ ប៉ុន្តែ​សំណាងល្អ​ពុំ​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ។​


​តាម​ការ​ឱ្យដឹងពី លោក ផន ផា នាយក​ក្រឡាបញ្ជី​អម​ព្រះរាជអាជ្ញារ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នារី​សង្ស័យ​លោត​ពីលើ​អាគារ​នោះ គឺ​ខណៈពេលដែល​ការសាកសួរ​ហៀបនឹង​បញ្ចប់​ទៅហើយ ។ នារី​រងគ្រោះ​មានឈ្មោះ ហេង លាភ អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​ព្រៃ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ស្ត្រី​រូបនោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៧ ឧសភា ២០១៣ នៅ​ចំណុច​កែង​វ៉ា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ពីបទ​អំពើ​លួច ។​


​ប្រភព​បន្តថា នៅវេលា​ម៉ោង​ប្រមាណ​ជា ១០​ព្រឹក ថ្ងៃទី​២៨ ឧសភា នេះ ជនសង្ស័យ​បាន​សុំ​ទៅ​បន្ទប់ទឹក ដោយ​ដៃ​មិន​ជាប់​ខ្នោះ ជនសង្ស័យ​ត្រូវ​បណ្តើរ​ដោយ​កងសន្តិសុខ ប៉ុន្តែ​ពេល​ទៅជិត​ដល់​បន្ទប់ទឹក​នា​ង​ក៏បាន​ស្ទុះ​ហក់​ទម្លាក់ខ្លួន​មក ជាន់​ផ្ទាល់​ដី​ក្នុង​បំណង​រត់គេចខ្លួន ៕

12

 

 

Leave a Reply

(*) Required, Your email will not be published