រំលោភ​សិស្ស​ជា​បន្តបន្ទាប់​ជាង ១០​នាក់​គ្មាន​អ្នកណា​ដឹង​

, , Leave a comment

​ប្រភព មួយ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​សិស្សសាលា​បឋមសិក្សា​ជាង​១០​នាក់ ដែល​រស់នៅក្នុង​ក្រុង Huanggang ត្រូវបាន​លោក​គ្រួ​បង្រៀន​ម្នាក់​ចាប់រំលោភ​ជា​បន្តបន្ទាប់​អស់​រយៈពេល ជាច្រើន​ឆ្នាំ​។ រឿងរ៉ាវ​នេះ​បាន​កើតមានឡើង​នៅក្នុង​ខេត្ត​Hennan ប្រទេស​ចិន​។​
 
​យោង តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ថា លោក​Yang ដែលជា​គ្រួ​បង្រៀន​វ័យ​៥៦​ឆ្នាំ ប្រចាំ​សាលាបឋមសិក្សា Huanggang បាន​ចាប់រំលោភ​កូនសិស្ស​របស់ខ្លួន​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជា ច្រើន​ឆ្នាំ​មកហើយ ហើយ​គ្មាន​អាណាព្យាបាល​ណា​ម្នាក់​បានដឹង​ពី​ទង្វើ​ដ៏​ស្មោគគ្រោគ​របស់ គ្រួរ​បង្រៀន​ម្នាក់​នេះឡើយ​។​


​ទោះជា​យ៉ាងណា ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​ជិត​ឡើយ ពោល​នៅ​ថ្ងៃទី​២៤ ខែឧសភា​កន្លងទៅនេះ អាណាព្យាបាល​របស់​សិស្ស​សាលា​ដែល​រងគ្រោះ​ទាំងនោះ បាន​នាំ​ពួកគេ​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ធ្វើ​កោសល​វិច័យ ហើយ​ជា​លទ្ធផល​បាន​បញ្ចា​ក់ថា សិស្សសាលា​ទាំងនោះ​ពិតជា​ត្រូវបាន​គេ​រំលោភ​ពិតប្រាកដ​មែន​។​


​ឆ្លើយ តប​ទៅនឹង​ហេតុ​ការ​ណ៏​នេះ មន្ត្រីប៉ូលិស​ប្រចាំការ​នៅ​តំបន់​កើតហេតុ​បាន​រាយការណ៍​ថា មកដល់ពេលនេះ​គ្រួ​បង្រៀន​កំហូច​ម្នាក់នេះ ត្រូវបាន​ឃាត់ខ្លួន​រូ​ច​ហើយ ហើយ​រង់ចាំ​កសាង​សំណុំរឿង ដើម្បី​ធ្វើការ​ចោទប្រកាន់​លើ​ទោសឧក្រិដ្ឋ​របស់ខ្លួន​នាពេលខាងមុខ ៕

11 (2) 11 (1)
 

 

Leave a Reply

(*) Required, Your email will not be published