ព្រាប សុវត្ថិ បង្ហាញ​រថយន្ត​ទំនើប កុម្ម៉ង់​ពី​សហរដ្ឋអាមេរិក

, , Leave a comment

​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ នាំ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល ចំពោះ​វត្តមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Ford ទើប​នាំចូល​ពី​សហរដ្ឋអាមេរិក​កាលពីពេល​ថ្មីៗ​នេះ​។​ ​រថយន្តFord ស៊េរី​ទំនើប​ឆ្នាំ​២០១២​ដែល​ទើប​នាំចូល​មកពី​អាមេរិក​ត្រូវបាន​តារាចម្រៀង​លោក ព្រាប សុវត្ថិ យក មក​តាំង​បង្ហាញ​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្នុង​ការប្រគំ​តន្ត្រី i-muzik របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​មួយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នាំ​ឲ្យ​មានការ​ចោម​មើល​ជាច្រើន​ពី​សំណាក់​ប្រិយមិត្ត​អ្នកគាំទ្រ​។​
 
​រថយន្ត Ford ស៊េរី​ទំនើប​ដែល​លោក ព្រាប សុវត្ថិ យកមក​បង្ហាញ​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​​ទាក់ទង​នឹង​បញ្ហា​នេះ តារាចម្រៀង​ដិត​ជាប់​ក្នុង​អារម្មណ៍​មិត្ត​យុវវ័យ លោក ព្រាប សុវត្ថិ មិន ធ្វើ​អត្ថាធិប្បាយ​ឡើយ​នៅក្នុង​ខណៈនោះ​។ ប៉ុន្តែ​អ្នកបើកបរ​រថយន្តរ​បស់​តារាចម្រៀង​រូបនេះ​បាន​បញ្ជាក់ថា រថយន្ត Ford ស៊េរី​ទំនើប​នេះ​ទើប​ដឹក​មកដល់​កម្ពុជា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​
​អ្នក បើកបរ​រថយន្ត​រូបនេះ​បាន​បន្តថា រថយន្ត​ទំនើប Ford ឆ្នាំ​២០១២​នេះ​មានតម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ជា​រថយន្ត​មាន​១២​កៅអី​។ ចំពោះ​ការ​កុម្ម៉ង់​រថយន្ត​ស៊េរី​ទំនើប​នេះ អ្នកបើកបរ​ដដែល​បាន​ឲ្យ​ដឹងថា ដើម្បី​ធ្វើឱ្យ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ជាពិសេស​ពេល​ចុះទៅ​ច្រៀង​នៅតាម​បណ្ដា​ខេត្ត​ម្ដងៗ​។​


​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក ព្រាប សុវត្ថិ បាន សង្កត់ធ្ងន់ថា “​អត់​ទាន់​មាន​អ្នកណា​ផ្សេង​ជិះ​ទេ ឡាន​ហ្នឹង​ក្នុងប្រទេស​កម្ពុជា គឺ​មានតែ​គាត់ (​លោក ព្រាប សុវត្ថិ​) ម្នាក់​គត់​!”​។​
​នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក ព្រាប សុវត្ថិ បង្ហាញ រថយន្ត​ស៊េរី​ទំនើប​របស់លោក​ក្រោយពី​ឈរ​ជា​តារាចម្រៀង​ឈានមុខ​ក្នុង ប្រទេស​កម្ពុ​ជាជាង​១០​ឆ្នាំ​មក ខណៈ​រថយន្ត​របស់លោក​មុនៗ មាន​ត្រឹម Lexus RX 300 និង Prado ជាដើម​៕

10 (2) 10 (3) 10 (4) 10 (1)

​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published