ចាប់​សិស្ស​លាក់​គ្រាប់បែក​៦​គ្រាប់​ទុក​សម្រាប់​វាយប្រហារ​សាលារៀន​

, , Leave a comment

​ប៉ូលិស​អាមេរិក​យុវជន វ័យ​១៧​ឆ្នាំ ម្នាក់​ដែលជា​សិស្ស​បាន​លាក់ទុក​គ្រាប់ បែក​រហូតដល់​៦​គ្រាប់​នៅក្នុង​ផ្ទះ ដោយ មាន​គម្រោង​វាយប្រហារ​ទៅនឹង​សាលា រៀន​ទៀតផង ។

យុវជន​ឈ្មោះ Grant Acord បាន ឡើង​គម្រោង​វាយប្រហារ​សាលារៀន​នៅ រដ្ឋ​អូ​រី​ហ្គា​ន ដោយ​យុវជន​នេះ​បាន​យក តម្រាប់​តាម​ការវាយប្រហារ​សាលារៀន នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ កាលពី​ឆ្នាំ​១៩៩៩ ។


​ទោះបី​ជនល្មើស Acord មាន​អាយុ ក្រោម​១៨​ឆ្នាំ ប៉ុន្ដែ​ក៏​រង​ការចោទប្រកាន់ ពីបទ​ប៉ុនប៉ង​សម្លាប់​មនុស្ស​ជា​ទ្រង់ទ្រាយ ធំ ផលិត​និង​រក្សាទុក​អាវុធ​សម្លាប់​ដោយ ខុសច្បាប់ ។ ប៉ូលិស​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ភ្លាមៗ​ក្រោយពេល​ទទួលបាន ព័ត៌មាន​ថា​យុវជន​រូបនោះ​បាន​ច្នៃ​គ្រាប់ បែក​ក្នុង​គោលដៅ​កម្ទេច​សាលារៀន វ៉េ​ស​អាល់​បា​នី រដ្ឋ​អូ​រ៉េ​ហ្គ​ន ។ ក្រោយ​ការ រុករក​គឺ​បាន​រកឃើញ​គ្រាប់​កែច្នៃ​ដល់​ទៅ ៦​គ្រាប់​រក្សាទុក​ក្នុង​បន្ទប់​គេង និង​គ្រាប់ បែក​ផ្សេងៗ​ទៀត​ជាច្រើន​ផង ។


​ប៉ូលិស​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​នៅ  បរិវេណ​សាលារៀន​វ៉េ​ស​អាល់​បា​នី ប៉ុន្ដែ មិនបាន​រកឃើញ​គ្រាប់បែក​ណាមួយ លាក់ ឬ​បង្កប់​ទុក​នៅ​ទី​នោះឡើយ ។ យុវជនជាប់ចោទ​នឹងត្រូវ​បង្ហាញខ្លួន​នៅ តុលាការ​នៅ​ថ្ងៃទី​២៨ ឧសភា ។​


​សារព័ត៌មាន ABC របស់​អាមេរិក បាន​ដកស្រង់​សម្ដី​មិ​ត្ដ​ភក្ដិ​រៀន​ជាមួយគ្នា បានឱ្យដឹងថា ពួកគេ​ពិតជា​តក់ស្លុត​យ៉ាង ខ្លាំង​ពេលដែល​ដឹង​ដំណឹង​ថា​មិ​ត្ដ​ភក្ដិ​រួម ថ្នាក់​របស់ខ្លួន​មាន​ចិ​ត្ដ​សាហាវ ដោយ ប៉ុនប៉ង​កម្ទេច​សាលារៀន​ទៀតផង ។ ជា ធម្មតា​យុវជន​រូបនោះ​ជា​សិស្ស​ដ៏​ស្លូតបូត ឧស្សាហ៍​នៅក្នុង​ថ្នាក់ ហើយ​មិនបាន​មើល ឃើញ​អាកប្បកិរិយា​ណាមួយ​កើតឡើង នោះឡើយ​“​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​ទាល់តែ សោះ​” ៕

08

 

Leave a Reply

(*) Required, Your email will not be published