ឥណ្ឌា​នៅតែ​បន្តធ្វើ​សមយុទ្ធ​ជាមួយនឹង​ជប៉ុន​​ដោយ​មិន​ខ្វល់ខ្វាយ​ពី​សំណើ​របស់​ចិន​ឡើយ​

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ រដ្ឋាភិបាល​ឥណ្ឌា​និង​ជប៉ុន បាន​ឯកភាពគ្នា​អនុញ្ញាត ឱ្យកម្លាំង​ទាហានជើងទឹក​ប្រទេស​ទាំង​២ ធ្វើ​សមយុទ្ធ​រួមគ្នា​ដោយមាន​ការចូលរួម ពី​នាវាចម្បាំងនិង​សព្វាវុធ​ទំនើបៗ​ជា ច្រើន​ផ្សេងទៀត​។​


​ទោះបី​ទីក្រុង​ប៉េកាំង​បាន អំពាវនាវ ដល់​ឥណ្ឌា​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ការប្រកួត ប្រជែង​ដែល​ដឹកនាំ​ដោយ​អាមេរិក​ក្នុង គោលដៅ​ត្រួតត្រា​កាត់បន្ថយ​ឥទ្ធិពល របស់​ចិន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ចិន កំពុង​តែមាន​វិវាទ​មិនទាន់​អាច​ដោះ ស្រាយ​បាន​ជុំវិញ​អធិបតេយ្យ​ភោ​ព​ប្រជុំ កោះ​សេន​កា​គូ ហើយ​ទីក្រុង​ប៉េកាំង​ក៏បាន ស្នើ​ដល់​ឥណ្ឌា​ដោយ​កុំ​លូក​ដៃដល់​វិវាទ ទាំងនោះ​។ ប៉ុន្ដែ​សំណើ​របស់​ចិន​មិនត្រូវ បាន​ភាគី​ឥណ្ឌា​ទទួលយក​នោះឡើយ ហើយ​ពេលនេះ​ឥណ្ឌា​មាន​គម្រោង​ធ្វើ សមយុទ្ធ​ជាមួយ​ប្រទេស​ជប៉ុន​ដែលជា សត្រូវ​ក្នុង​វិវាទ​អធិបតេយ្យភាព​របស់ ចិន​ស្ទើរតែ​ផ្ទុះ​សង្គ្រាម​ទៅហើយនោះ​។ នាយករដ្ឋមន្ដ្រី​ឥណ្ឌា​លោក ម៉ាន់ ម៉ូ ហាន់​ស៊ី​ង មាន​គម្រោង​ចុះ​ពិភាក្សា​ជា មួយ​នាយករដ្ឋមន្ដ្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​សបា្ដហ៍​ខាងមុខ​ស្ដីពី​សន្ដិសុខ​ក្នុង​តំបន់ ។​


​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ឥណ្ឌា លោក រ៉ា​ន់​ចាន់ ម៉ា​ថៃ បានឱ្យដឹងថា “​យើង​បាន​អញ្ជើញ​ជប៉ុន​ឱ្យចូល​រួម​ជា មួយ​គ្នា​ក្នុង​ការធ្វើ​សមយុទ្ធ​ក្នុង​មហា សមុទ្រ​ឥណ្ឌា ហើយ​រឿង​នោះ​ត្រូវបាន ឯកភាព​។ ភាគី​ជប៉ុន​ត្រូវការ​កាលវិភាគ ច្បាស់លាស់​និង​សមស្រប​សម្រាប់​ការ ធ្វើ​សមយុទ្ធ​នោះ​។​​ឥណ្ឌា​បង្ហាញ ការព្រួយបារម្ភ​និង​“​បង្ការ ទុកជាមុន​”​ចំពោះ​សកម្មភាព​ស្នី​ទ្ធ​ស្នាល រវាង​ចិន​នឹង​ប៉ា​គី​ស្ថាន ដោយ​រដ្ឋាភិបាល ទីក្រុង​ប៉េ​កាន់​បាន​សន្យាថា បន្ដ​ជួយ​ដល់ ទីក្រុង​អ៊ិ​ប​ស្លា​ម៉ា​បាត សាងសង់​ហេ​ដ្ឋា​រ​ច នា​សម្ព័ន្ធ​នៅ​តំបន់​កា​ស្មៀ ជា​កន្លែង ដែល​ទា​ហា​ប៉ា​គី​ស្ថាន​គ្រប់គ្រង​។ តំបន់ នោះ ស្ថិតនៅក្នុង​ជម្លោះ​រវាង​ឥណ្ឌា​នឹង ប៉ា​គី​ស្ថាន​នៅឡើយ ហើយ​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ ធ្វើឱ្យ​ឥណ្ឌា មានការ​ខឹងសម្បា​យ៉ាងខ្លាំង ។​


​រដ្ឋមន្ដ្រីការបរទេស​ឥណ្ឌា​បាន បញ្ជាក់ ថា យើង​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ដល់ ទីក្រុង​ប៉េកាំង​ដែល​បាន​ជួយ​ដល់​រដ្ឋា​ភិ បាល​ប៉ា​គី​ស្ថាន​អភិវឌ្ឍ​តំបន់​ដែល​កំពុង មាន​វិវាទ ។​ ​ការសន្យា​របស់​ចិន​ជួយ​ដល់​ប៉ា​គី ស្ថាន ក្នុងពេលដែល​នាយករដ្ឋមន្ដ្រី​ចិន លី ឃ័​រ ជាំ​ង ទៅកាន់​ប៉ា​គី​ស្ថាន បន្ទាប់ពី​បញ្ចប់ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ឥណ្ឌា​។ ចិន បាន​សន្យា​ជាមួយនឹង​សម្ពន្ធ​មិ​ត្ដ​ប៉ា​គី ស្ថាន​អភិវឌ្ឍន៍​តំបន់​ដែលមាន​វិវាទ​ជា មួយ​ឥណ្ឌា ។​


​រដ្ឋាភិបាល​ទីក្រុង​ញ៉ូ​វ​ដេលី បញ្ជាក់ថា រដ្ឋ ចាំ​មូ និង​កា​ស្មៀ​រ ជា​ផ្នែក​មួយ​នៃ​ទឹកដី ឥណ្ឌា ហើយ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​ប៉ា​គី​ស្ថាន​ដែលមាន​ការជួយជ្រោមជ្រែង ពី​បរទេស​ជា​រឿង​មិនអាច​ទទួលយកបាន​។​ ​ដោយ​កត្ដា​នោះ​ហើយ​ធ្វើឱ្យ​ឥណ្ឌា ត្រូវ តែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ដោយ​មិន អាច​ស្ដាប់​តាម​ចិន ហើយ​មិន​ពង្រឹង សកម្មភាព​ការពារ​អធិបតេយ្យភាព របស់ខ្លួន​ប្រាកដជា​ទទួលបាន​នូវ​លទ្ធផល អាក្រក់​ជាមិនខាន​។ កត្ដា​នោះ​ហើយ ដែល​ធ្វើ​ឥណ្ឌា​ចាំបាច់​ត្រូវតែ​ពង្រឹង​ទំនាក់​ទំនង​ការពារជាតិ ជាមួយ​អាមេរិក​និង ជប៉ុន ដើម្បី​ទប់ស្កាត់​ចិន ប៉ា​គី​ស្ថាន​នា ពេលអនាគត ។​


​ឥណ្ឌា​និង​ចិន​ក៏មាន​វិវាទ អធិបតេយ្យភាព តាម​បណ្ដោយ​ព្រំដែន គឺ​នៅតែ​ក្ដៅ ងំ​ដដែល​។ ឥណ្ឌា​កំពុងតែ​ជិតស្និទ្ធ​ខ្លាំង ឡើង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ហើយ ឥណ្ឌា​បង្ហាញ​ឥរិយាបថ​មិន​គាំទ្រ​គោល ជំហរ​របស់​ចិន​នៅ​តំបន់​សមុទ្រ​ខាងត្បូង ជា​សកម្មភាព​មួយ​ដែល​ទីក្រុង​ប៉េកាំង មិន​ចង់បាន​ទាល់តែសោះ ។


​ចិន​តែងតែ​និយាយ​ពាក្យស្លោក​ថា “​ចិន​និង​ឥណ្ឌា​ជា​មហាអំណាច​អាស៊ី​ទាំង ២ ជា​ប្រទេស​មាន​ពលរដ្ឋ​ច្រើនជាងគេ បង្អស់​នៅលើ​ពិភពលោក  ហើយ​ប្រទេស ទាំង​២​មាន​ចំណុច​ដូចគ្នា​ជាច្រើន ”​។ ប៉ុន្ដែ​នៅក្នុង​ដំណើរ​ទៅកាន់​ទីក្រុង ញូ​វ​ដេលី​របស់​នាយករដ្ឋមន្ដ្រី លី ឃើ​ចៀន កន្លងមក បង្ហាញឱ្យឃើញថា ប្រទេស ទាំង​២ នៅមាន​ទំនាក់ទំនង​មិន​ស៊ីសង្វាក់ គ្នា​នៅឡើយ ។ ឥណ្ឌា​ជា​ប្រទេសមួយ​ដ៏​សំខាន់​សម្រាប់ ចិន ប៉ុន្ដែ​ប្រទេស​ទាំង​២​ដូចជា​គ្មាន​ទំនុក ចិ​ត្ដ​នឹង​គ្នា​ទាល់តែសោះ ។ ក្ន្នុ​ង​ដំណើរ ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​នាយក​រដ្ឋ មន្ដ្រី លី ឃើ​ចៀន លោក​បាន​និយាយ​ទៅ កាន់​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​ថា ដំណើរ ទស្សនកិច្ច​នេះ ក្នុង​គោលដៅ​បង្កើន​ទំនុក ចិ​ត្ដ​គ្នា​ទៅវិញទៅមក និង​បង្កើន​កិច្ច សហ​ប្រតិ​ប​ត្ដិ​ការ ដើម្បី​ទទួលបាន​ផល ប្រយោជន៍​រួម ។


​ចិន​មានបំណង​ចង់​កែទម្រង់​ទំនាក់ ទំនង​ឱ្យមាន​ភាពល្អប្រសើរ​ជាមួយ​ឥណ្ឌា ក្នុង​ពេលនេះ ដោយ​មូលហេតុ​មួយចំនួន ចាំបាច់​ត្រូវតែ​ធ្វើឱ្យ​ទំនាក់ទំនង​ល្អប្រសើរ​។​ ​ទី​១-​ចិន​មិន​ចង់ឱ្យ​ឥណ្ឌា​ចងសម្ព័ន្ធ​មិ​ត្ដ ជាមួយ​អាមេរិក​និង​សត្រូវ​ផ្សេងៗ​របស់ ចិន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ដូចជា​ជប៉ុន​​នោះឡើយ ។


​ទី​២-​ឥណ្ឌា​ជាទី​ផ្សារ​ដ៏​សំខាន់ សម្រាប់ បណ្ដា​ក្រុមហ៊ុន​នានា​របស់​ចិន ពិសេស គឺ​ក្រុមហ៊ុន​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ដល់​ឥណ្ឌា ត្រូវការ​អភិវឌ្ឍ​តំបន់ ជាច្រើន​នៅ​ទូទាំងប្រទេស ។
​ចិន​និង​ឥណ្ឌា​មិន​ត្រឹម​តែមាន ទំនាក់ ទំនងជា​ប្រទេសជិតខាង ជា​ប្រទេស​មហា អំណាច កំពុងតែ​អភិវឌ្ឍ ហើយ​ក្លាយជា ដៃគូ​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​ក្នុងការ​ដោះ ស្រាយ​បញ្ហា​អន្ដរជាតិ ។ ដូច្នេះ​ទីក្រុង ញូ​វ​ដេលី​និង​ទីក្រុង​ប៉េកាំង​បាន​រកឃើញ សំឡេង​រួមគ្នា​នៅក្នុង​កិច្ចប្រជុំ​សំខាន់ៗ របស់​ពិភពលោក ដូចជា​កិច្ចប្រជុំ​ស្ដីពី បម្រែបម្រួល​អាកាសធាតុ និង​ការកែ ទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្ដរជាតិ​ជាដើម​។​


​មុនពេល​នាយករដ្ឋមន្ដ្រី លី ឃើ​ចៀន ទៅកាន់​ទីក្រុង​ញូ​ដេលី សារព័ត៌មាន​ចិន ជាច្រើន​បាន​ផ្សព្វផ្សាយ​ថា ចិន​និង​ឥណ្ឌា បាន​ឯកភាព​លើកយក​វិវាទ​ព្រំដែន​ដាក់ ដោយឡែក ដោយ​បង្កើន​ទំនាក់ទំនង​ឱ្យ កាន់តែ​ស្អិតល្មួត​ថែមទៀត ។


​ប៉ុន្ដែ​វិវាទ​អធិតេយ្យភាព​រវាង ឥណ្ឌា នឹង​ចិន នៅតែ​ជាង​ងើ​ក​ភ្លើង​ក្ដៅ​ងំ​ដដែល ពិសេស​ក្នុងពេលដែល​ឥណ្ឌា​កំពុង​ជិតស្និទ្ធ ជាមួយ​អាមេរិក​ខ្លាំង​ឡើង​នោះ ។ មួយ    វិញទៀត ឥណ្ឌា​មិន​គាំទ្រ​គោលជំហរ​របស់ ចិន​ជុំវិញ​វិវាទ​អធិតេយ្យភាព​តំបន់ សមុទ្រ​ចិន​ខាងត្បូង​នោះឡើយ ។ ជា      ចំណុច​ធ្វើឱ្យ​ចិន​មិន​សប្បាយ​ចិ​ត្ដ​និង​មិន ចង់បាន​នោះឡើយ​។ នាយករដ្ឋមន្ដ្រី​ឥណ្ឌា ម៉ាន ហាន​ស៊ី​ង បាន​ច្រានចោល​ដោយ ផ្ទាល់​នូវ​គោលជំហរ​របស់​ចិន ដោយ លោក​បញ្ជាក់ថា ទាំងនោះ​ជា​រឿង​ផ្ទៃក្នុង ឥណ្ឌា​មិន​លូកលាន់​នោះឡើយ ។


​ឥណ្ឌា​ក៏​ជា​ប្រទេសមួយ​ដែលមាន ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​ជាមួយ​ប្រទេស ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ហើយ​ឥណ្ឌា ក៏បាន​ជួយ​ការពារ​បណ្ដា​ប្រទេស​ដែល មាន​វិវាទ​ជាមួយ​ចិន​ផងដែរ ៕​

07 (2) 07 (1)

 

Leave a Reply

(*) Required, Your email will not be published