សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ជនជាតិ​ចិន​៤៣​នាក់​ពីបទ​ឧក្រិដ្ឋ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖  សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ចាប់ជំរិត​តាម ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត ជា​ជន​ជាតិចិន​៤៣​នាក់ ក្នុងនោះ​មាន​ស្រី ១៣​នាក់ នៅក្នុង​ផ្ទះ​លេខ​២៤-២៥ ភូមិ​

សុភមង្គល សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ កាលពី​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ ។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លៃ​ង​ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង ដែលមាន​ម៉ាស៊ីន VOIP ២៣​គ្រឿង និង​ទូរស័ព្ទ​៤៩​គ្រឿង ។ លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៤៣​នាក់​បានធ្វើ​សកម្មភាព​ក្លែងបន្លំ​តាម​ប្រព័ន្ធ ទូរគមនាគមន៍​។ នៅពេលនេះ​ជនសង្ស័យ​ទាំង​៤៣​នាក់​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៃ ក្រសួងមហាផ្ទៃ ដើម្បី​សារ​សួរ​បំភ្លឺ​តាម​នីតិវិធី ៕

06 (2) 06 (1)

 

Leave a Reply

(*) Required, Your email will not be published