មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្នួល ខេត្តក្រចេះ ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់ បម្រុង​ដោះលែង​វិញ​

, , Leave a comment

​ខេត្តក្រចេះ​៖ មាន​លេច​ឭ​ព័ត៌មាន​ថា កម្លាំង​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្នួ​លអាច ដោះលែង​រថយន្ត​យី​ឌុប​ដឹកឈើ​ខុសច្បាប់ មួយគ្រឿង ដែល​ចាប់បាន កាលពី​ចុង​សប្តាហ៍​មុន​។

គួររំលឹកថា មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្នូល បាន​ចាប់​រថយន្ត យី​ឌុប មួយគ្រឿង ដែល​បាន​លួចលាក់​ផ្ទុក​ឈើ​ប្រភេទ​លេខ​២ ខុសច្បាប់ ជាច្រើន​ម៉ែត្រគូប ត្រូវបាន បង្ក្រាប​ចាប់បាន​តាំងពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៣ ស្ថិត​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៩៤ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្តក្រចេះ​។​


​សេចក្តីរាយការណ៍​ចេញពី​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដែល ក្រុមមន្ត្រី​បរិស្ថាន ដែនជម្រកសត្វព្រៃ​ស្នួល​ចាប់​បង្ក្រាប នា​យប់នោះ​គឺ​រថយន្ត​ខាងលើនេះ បានធ្វើ​សកម្មភាព​លួចលាក់​ដឹកឈើ​ប្រភេទ​លេខ​១ លេខ​២ ល្អៗ ខាងក្រោម ខាងលើ ដាក់​ចំនៀរ​(​ឈើ​ជជុះ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​) ដូច​ករណី​ចាប់​បង្ក្រាប​រថយន្ត​យី​ឌុប កន្លងទៅ​ថ្មីៗ​នេះដែរ​។​
​តាម​ការបញ្ជាក់​ពី​ក្រុម​សមត្ថកិច្ច នៅ​ស្រុក​ស្នួល​បាន​និយាយថា រថយន្ត​យី​ឌុប ខាងលើនេះ មាន​ម្ចាស់​ឈ្មោះ ណាត គឺ​ដឹកឈើ​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន សេដ្ឋកិច្ច កម្ពុជា វៀតណាម ស្ថិតក្នុង​ព្រំប្រទល់ ស្រុក​កែវ​ស៊ី​មា ខេត្ត​មណ្ឌល​គី​រី និង​ស្រុក​ស្នួល ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ចាម​។


​សេចក្តីរាយការណ៍​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង ថា ករណី​ចាប់​បង្ក្រាប រថយន្ត​យី​ឌុប ដឹកឈើ ពី​សំណាក់​ជំនាញ​បរិស្ថាន ក្នុង​ដែល​ជម្រក​សត្វព្រៃ​ស្នូល មិនមែន​ទើបតែ​កើតឡើង​លើក​ទី​១​នោះទេ ប៉ុន្តែ​ក្នុង​ការចាប់​ឃាត់​ម្តងៗ រាល់​ដំណោះស្រាយ ពី​ក្រុម​សមត្ថកិច្ច​បរិស្ថាន​នខា​ង​លើ ហាក់ដូច​មាន​ភាពអាថ៌កំបាំង ពិបាក​ស្វែងរក​ការបំភ្លឺ ជាក់ស្តែង​ដូច​ករណី​ចាប់​រថយន្ត​យី​ឌុប ពាក់​ស្លាក​លេខ ៣​អា ២៤៤៩ ដឹកឈើ​ខុសច្បាប់ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ បាន​ដោះលែង​ជា​ថ្នូរ​នឹង​ការបង់ប្រាក់​យ៉ាងច្រើន​៕

05 (2) 05 (3) 05 (4) 05 (5) 05 (6) 05 (1)

​ប្រភព នគរវត្ត​

 

Leave a Reply

(*) Required, Your email will not be published