ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ​គោ​ឧសភរាជ​បរិភោគ​ពោត​តែមួយ​មុខ​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​បុណ្យច្រត់ព្រះនង្គ័ល​ដែល​ប្រារឰធ្វើឡើង​ក្នុង​ ពហុ​កីឡដ្ឋាន​ខ​ត្ដ​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៣

ត្រូវ​នឹង​ថ្ងៃ​៤​រោច ខែ​ពិសាខ គោ​ឧសភរាជ​បាន​បរិភោគ​តែ​ពោត​ប៉ុណ្ណោះ ។

 

​ ​ពិធី​ច្រត់ព្រះនង្គ័ល​ប្រារឰធ្វើឡើង​នៅ ខេត្ដ​កំពង់ចាម​ក្រោម​ព្រះរាជាធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ដោយ មាន​អញ្ជើញ​ចូលរួម​ពីស​ម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋ មន្ដ្រី​ក្រសួងការពារជាតិ​, ឥស្សរជន​នា ម៉ឺន​សព្វ​មុខមន្ដ្រី អ្នក​មុខ អ្នកការ កង កម្លាំងប្រដាប់អាវុធ ប្រជា ពលរដ្ឋ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។​

 

​ពិធី​ច្រត់ព្រះនង្គ័ល​លើកដំបូង​នៅ​ខេត្ដ កំពង់ចាម​ដែល​មិន​ធ្លាប់មាន​ពីមុនមក នោះ​លោក លន់ លឹម​ថៃ អភិបាលខេត្ដ កំពង់ចាម​តម្រូវ​ធ្វើជា​ស្ដេច​មាឃ​និង​លោកស្រី ស្រ៊ុន ណា​ង ជា​ភរិយា​ធ្វើជា​មេ​ហួ ។​  ពិធី​ច្រត់ព្រះនង្គ័ល​បានបញ្ចប់​ក្រោយពី​ដង្ហែ​៣​ជុំ​ទី​ព្រះ​ស្រែ​(​ កីឡដ្ឋាន​ខេត្ដ​កំពង់ចាម​)​ហើយ​ក្រោម​ប្រផ្នូល​តាម​បវេណី​ខ្មែរ​ពី​សំណាក់​ ព្រា​ហ្ម​បុរោហិត​តំណាង​ព្រះ បរមរាជវាំង គឺ​គោ​ឧសភរាជ​បាន​បរិ ភោគ​តែ​ពោត​ប៉ុណ្ណោះ​ឯ​អាហារ​៦​យ៉ាង ទៀត​មានដូចជា ស្រូវ​, សណ្ដែក​, ល្ង​, ស្មៅ និង​ស្រា គឺ​គោ​ឧសភរាជ​មិន​បរិភោគ ឡើយ ។ ការដែល​គោ​ឧសភរាជ​បរិភោគ តែ​ពោត​ដូចនេះ​ដំណាំ​ពោត​របស់​ប្រជា កសិករ​ទូទាំងប្រទេស​នឹង​ទទួលបាន​ទិន្នផល​ល្អ ហើយ​ប្រទេសជាតិ​នឹងមាន​សេចក្ដី សុខ​ត្រជាក់ត្រជំ ។​

 

​បើ​និយាយ​ពី​ចំណេរ​កាល​នៃ​ព្រះរាជ ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​គេ​មិនទាន់​ដឹងថា ទំនៀមទម្លាប់​ពិធី​ច្រត់ព្រះនង្គ័ល​នៅ កម្ពុជរដ្ឋ​ទើបនឹង​មាន​ក្នុង​សម័យនេះ ឬ មាន​មកពី​បុរាណកាល​នោះទេ ប៉ុន្ដែ​បើ តាម​សេចក្ដី​យល់ឃើញ​របស់​ខ្មែរ​ជា ច្រើន​ថា មានមក​តាំងពី​បុរាណកាល ម្ល៉េះ ។​ ​ពិតមែនតែ​ថា រឿង​ស្ដេច​ច្រត់ ព្រះ​នង្គ័ល​ក្នុងសម័យ​នគរ​ភ្នំ (​ហ្វ៊ូ​ណន​) និង​ក្នុងសម័យ​នគរធំ (​យ​សោធរ​បុ​រៈ​) ឯណោះ​មិនឃើញ​មាន​ប្រាកដ​ក្នុង​ព្រះ រាជពង្សាវតារ ឬ​ក្នុង​សេចក្ដី​កត់​ហេតុ ឯណា​នោះទេ ប៉ុន្ដែ​ទោះបី​ដូច្នោះ​ក្ដី​ក៏ត្រូវ តែ​យល់ថា ទំនៀម​ស្ដេច​ច្រត់ព្រះនង្គ័ល នោះ​ធ្លាប់មាន​យូរអង្វែង​មកហើយ ដោយមាន​ភស្ដុតាង​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ច្បាប់​ខ្មែរ​បុរាណ​ជា​គ្រឿងសំអាង​ខ្លះ​គឺ ប្រាកដ​តាម​ប្រ​វ​ត្ដិ​សាស្ដ្រ​ថា ពួក​ជន​ដែល បាន​ស្ថាបនា​ប្រទេស​កម្ពុជា​ជាន់​ដើម​នោះ គឺ​ពពួកមនុស្ស​ដែល​ចុះ​មកពី​ប្រទេស​ឥណ្ឌា ភាគខាងត្បូង​ដូច​យ៉ាង​ព្រះបាទ​កោ​ណ្ឌ​ញ្ញ រាជ (​ដែល​ចិន​ហៅ ហ៊ុន ទៀន​) ជាបឋម ក្សត្រ​របស់ខ្លួន​និង​ព្រះបាទ​កោ​ណ្ឌ​ញ្ញ​រាជ​ជ័យ វរ្ម័ន​ដែលជា​ក្សត្រ​ល្បីល្បាញ​ក្នុងសម័យ នគរ​ភ្នំ​កាលដែល​ចុះមក​ស្ថាបនា​ឥស្សរភាព​ក្នុងប្រទេស​នេះ​មិនមែន​មក​តែ​ ខ្លួន ទទេ​នោះទេ​គឺ​បាន​ទាំង​នាំយក​អារ្យធម៌ ទំនៀមទម្លាប់​សាសនា​និង​វិជ្ជា​ផ្សេងៗ មក​ប្រ​ព្រឹ​ត្ដ​ប្រតិ​ប​ត្ដិ​ផ្សាយ​ក្នុងប្រទេស​ជាហេតុ​ធ្វើឱ្យ​ប្រទេស​ ខ្មែរ​ស្ទើរ​ក្លាយជា​ឥណ្ឌា តូច​នៅក្នុង​ដែន​សុវណ្ណ​ភូមិ​នេះ ។​

 

​នេះ​ប្រសិនបើ​គេ​ព្យាយាម​រួបរួម​រឿង​លទ្ធិ​ទំនៀម​ក្នុងប្រទេស​ឥណ្ឌា​មក​ ប្រៀប ធៀប​នឹង​លទ្ធិ​ទំនៀម​របស់​ខ្មែរ​គង់តែ ឃើញ​ត្រូវ​គ្នា​ជាច្រើន​អន្លើ ។​
​មាន​រូប ១-​ឈ្មោះ ពល ទេព ឬ​ហៅ ពល​រាម ជា​រូប​លី​នង្គ័ល ដែល​សាង​ឡើង សម្រាប់​បូជា​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល រូប នេះ​គេ​សម្គាល់​ឃើញថា​សាង​ឡើង​តាំងពី​សម័យ​ក្រុង​នគរធំ ឬ​សាង​មុន​នោះ ទៅទៀត​ក៏​សឹង​ថា​បាន ហើយ​ក្នុងសម័យ នោះ​គង់​មាន​សាង​ឡើងជា​ច្រើន ។ សព្វ ថ្ងៃនេះ​គេ​ឃើញ​រូប​១​មាននៅ​ហោព្រះ បញ្ច​ក្សេត្រ​ក្នុង​ព្រះបរមរាជវាំង​ជា​រូប សំរឹទ្ធិ​លី​នង្គ័ល​ឬ​ចបកាប់​មើល​មិន ច្បាស់ ។ រូប​មួយទៀត​ធ្វើ​ដោយ​ថ្មភក់​ជា​រូប លី​នង្គ័ល​មាននៅ​សារមន្ទីរ​ភ្នំពេញ ដោយ ហេតុ​មាន​រូបនេះ​ដែលជា​ស្នាដៃ​របស់​ខ្មែរ សាង​តាំងពី​បុរាណកាល​ដូច្នេះ​ទើប​នាំឱ្យ​យល់ថា​ទំនៀមទម្លាប់​ ច្រត់ព្រះនង្គ័ល​កើតមាន​មកពី​បុរាណកាល​យ៉ាងតិចណាស់​ក៏ ត្រឹម​សម័យ​ក្រុង​នគរធំ​ដែរ ៕​

photo-4.jpgssss photso-2-2.jpgrrrr photo-285

 

Leave a Reply

(*) Required, Your email will not be published