រដ្ឋាភិបាល​ជប៉ុន ប្រតិកម្ម​ជាមួយនឹង​ប្រកាស​របស់​នាយករដ្ឋមន្ដ្រី​ចិន​ដែល​ទាមទារ​ឲ្យ​ជប៉ុន​សង​ប្រជុំ​កោះ​មកវិញ​

, , Leave a comment

​ក្រុង​តូ​ក្យូ ៖ រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃទី​២៧ ឧសភា បាន​រិះគន់​យ៉ាងខ្លាំង​ដល់​ការ ប្រកាស​របស់​នាយករ​ដ្ឋ​មន្ដ្រី​ចិន លោក លី ឃើ​ជាំ​ង ដោយ​បញ្ជាក់ថា ទីក្រុង​តូ​ក្យូ ត្រូវតែ​សងទឹកដី​ទាំងអស់ ដែល​បាន​ប្លន់ យក​ទីក្រុង​ប៉េកាំង​នាពេល​កន្លងមក ។


​ប្រធាន​ខុទ្ទកាល័យ​គណៈ​មន្ដ្រី​ជប៉ុន លោក​យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បញ្ជាក់ថា ការប្រកាស​របស់លោក​លី ឃើ​ជាំ​ង បាន បំភ្លេច​ប្រ​វ​ត្ដិ​សាស្ដ្រ ហើយ​ជា​រឿង​មួយ មិនអាច​ទទួលយកបាន ប្រសិនបើ​មាន ពាក់ព័ន្ធ​នឹង​ប្រជុំ​កោះ​សេន​កា​គូ នៅ សមុទ្រ​ចិន​ខាងកើត ។


​បណ្ដាញ ព័ត៌មាន NHK បាន​ដកស្រង់ សម្ដី​លោក​ស៊ូ​ហ្គា បញ្ជាក់ថា ប្រជុំ​កោះ សេន​កា​គូ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ជប៉ុន​មិន អាច​កាត់ផ្ដាច់​បាន​ពឹង​ផ្អែកទៅលើ​ប្រ​វ​ត្ដិ សាស្ដ្រ និង​ច្បាប់​អន្ដរជាតិ ។
​មុន នេះ​១​ថ្ងៃ​នាយករដ្ឋមន្ដ្រី​ចិន​បាន ប្រកាស​មុនពេល​ចេញដំណើរ​ការ​ទៅ កាន់​ប្រទេស​អាល្លឺម៉ង់ បានបញ្ជាក់​ពី សារសំខាន់​នៃ​សេចក្ដីប្រកាស​ទីក្រុង​ផូស ស្ដា​ម កាលពី​ខែកក្កដា ឆ្នាំ​១៩៤៥ ដោយ ក្នុងនោះ​បានស្នើ​ដល់​ជប៉ុន​ត្រូវតែ​អនុវត្ដ តាម​មាត្រា​ក្នុង​សេចក្ដីប្រកាស​នាទី​ក្រុង កៃរ៉ូ ឆ្នាំ​១៩៤៣ ។ នៅក្នុង​សេចក្ដីប្រកាស នោះបាន​បញ្ជាក់​យ៉ាងច្បាស់​ថា ជប៉ុន ត្រូវតែ​សង​នូវ​ទឹកដី​ទាំងអស់​ដែល​បាន ប្លន់​យក​ពី​ប្រទេស​ចិន ។​


​សារ ព័ត៌មាន NHK បាន​បញ្ជាក់ថា សកម្មភាព​ខាងលើ​របស់​នាយករដ្ឋមន្ដ្រី លី ឃើ​ជាំ​ង ក្នុង​គោលដៅ​ការគាំទ្រ​ពី សហគមន៍​អន្ដរជាតិ ទៅលើ​ទស្សនៈ​របស់ ចិន​ជុំវិញ​ប្រជុំ​កោះ​សេន​កា​គូ ដែល​ចិន ហៅថា​កោះ​ដាវ​យូ​នោះ ។ ការប្រកាស របស់​នាយករដ្ឋមន្ដ្រី​ចិន ក្នុង​គោលដៅ ដាក់​សម្ពាធ​ទៅលើ​មេដឹកនាំ​ជប៉ុន ឱ្យ ទទួលស្គាល់​នូវ​វិវាទ​អធិបតេយ្យ​វិវាទ ប្រទេស​ទាំង​២​មិនអាច​ដោះស្រាយបាន នោះឡើយ ៕

03

 

Leave a Reply

(*) Required, Your email will not be published