ប្ដី​ប្រើ​គល់​អុស​វាយ​សម្លាប់​ភរិយា​សង្ស័យ​ភ្លើង​ប្រចណ្ឌ​

, , Leave a comment

​ខេត្ដ​កំពត ៖ ប្ដី​កំណាច​បាន​ប្រើ​គល់ អុស​វាយ​ភរិយា​រហូត​ស្លាប់ ដោយ​គេ សង្ស័យថា ព្រោះតែ​ភ្លើង​ប្រចណ្ឌ ។ ករណី​ដ៏​ឃោ​ឃៅ​ប្ដី​វាយ​ប្រពន្ធ​ឱ្យ ស្លាប់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១០​យប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ នៅ​ក្នុងផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​កំពង់ ណុង ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ដ​កំពត ហើយ​ក្រោយពី​សម្លាប់​ប្រពន្ធ បុរស​ជា ប្ដី​បាន​ប្រមូល​គ្រឿងអលង្ការ​ភរិយា​រត់ គេចខ្លួនបាត់ ។​

 

​នគរបាល ស្រុក​ទឹកឈូ​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​មានឈ្មោះ កែង ស្រី អាយុ ២៨​ឆ្នាំ មានមុខរ​បរជាកសិក​រ រីឯ​បុរស ជា​ប្ដី​មានឈ្មោះ ស៊ុន រ៉េ​ន អាយុ​៣៣​ឆ្នាំ ជា​កសិករ​ដូចគ្នា រស់នៅ​ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។​ ​មន្ដ្រី​ជំនាញ​បាន​និយាយថា ស្ដ្រី​រង គ្រោះ​ត្រូវ​ប្ដី​ប្រើ​គល់​អុស​វាយ​ចំ​កញ្ចឹងក បណ្ដាលឱ្យ​បាក់ក ស្លាប់​នៅក្នុង​ផ្ទះ ហើយ ក្រោយពី​វាយ​ប្រពន្ធ​ឱ្យស្លាប់​បុរស​ជា​ប្ដី បានគេច​ខ្លួន​បាត់ស្រមោល ។​


​អ្នក ភូមិ​កំពង់​ណុង​បាន​និយាយថា នៅ មុនពេល​កើតហេតុ​គេ​បានឮ​ស្ដ្រី​រងគ្រោះ និង​បុរស​ជា​ប្ដី​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង តឹងសរសៃក ប៉ុន្ដែ​គេ​ពុំ​ដឹងថា បណ្ដាល មកពី​មូលហេតុ​អ្វី​បានជា​ឈ្លោះប្រកែក គ្នា​នោះទេ ។ ជា​ទម្លាប់​ប្ដី​ប្រពន្ធ​មួយគូ នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា​មិនសូវ សល់​ថ្ងៃ ដោយ​គេ​ដឹងថា ការឈ្លោះប្រកែក គ្នា​គឺ​ផ្ដើមចេញពី​បុរស​ជា​ប្ដី​ប្រចណ្ឌ ប្រពន្ធ​ហួសហេតុ ។ ​អ្នកភូមិ​បញ្ជាក់ថា ជនសង្ស័យ​បើ ទោះជា​មិនមាន​ភស្ដុតាង​ណាមួយ​ថា ប្រពន្ធ​របស់ខ្លួន​មានអីៗ​ខាងក្រៅ​ក៏ដោយ គឺ​គ្រាន់តែ​ប្រពន្ធ​មើលមុខ​ប្រុស​ដទៃ​ក៏ កើត​ជម្លោះ​ប្រចណ្ឌ​ប្រពន្ធ​ដែរ ។​


​អធិការ ស្រុក​ទឹកឈូ​លោក សំ អ៊ុក បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ ២០១៣ ករណី​ឃាតកម្ម​ប្ដី​សម្លាប់​ប្រពន្ធ ខាងលើនេះ​សមត្ថកិច្ច​របស់លោក​មិន បាន​គ្រប់គ្រង​ជាក់លាក់​ទេ គឺ​ខាង​កណ្ដាល យុត្ដិធម៌​ជា​អ្នកធ្វើ​កិច្ចការ​នេះ តែ​លោក ដឹងថា ស្ដ្រី​រងគ្រោះ​មានកូន តែ​មិនដឹង ប៉ុន្មាន​នាក់ ឈ្មោះ​អី​នោះទេ ។ លោក​អ​ធិ ការ សំ អ៊ុក បញ្ជាក់ថា “​បើ​ចងដឹង​រឿង នេះ​ច្បាស់​សួរ​ទៅ​ក​ណ្ដ​ល​យុត្ដិធម៌​ខ្ញុំ​កំពុង ជាប់​ប្រជុំ​” ៕

 

Leave a Reply

(*) Required, Your email will not be published