ឆាត​ប្រយុទ្ធ​របស់​ក្មេងស្ទាវ​៣​ក្រុម​បន្សល់​ម្នាក់​ស្លាប់ និង​៤​នាក់​ទៀត​ត្រូវ​នគរបាល​ចាប់ខ្លួន​

, , Leave a comment

​ខេត្តកណ្តាល ៖ ជនសង្ស័យ​៤​នាក់​ក្នុងចំណោម​បក្ខពួក​ទាំង ៥​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២១ និង​៥០​នាទី ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ បញ្ជូនទៅ កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។

 

​សកម្មភាព​វាយតប​គ្នា​តប់​គ្នា​យ៉ាង សាហាវ​ដូច​នៅក្នុង​រឿង​ចិន​ហុងកុង បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ចំណត​កាណូត​លេខ​១៥ ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ។

 

​មន្ត្រីនគរបាល​ស្រុក​លើកដែក​បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​មាន​គ្នា​៤​នាក់  ក្នុងចំណោម​បក្ខពួក​៥​នាក់ ដែល​ទី​១-​ឈ្មោះ ផាត វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​លីសែង ទី​២-​ឈ្មោះ ហុត ខែ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មករ​លីសែង ទី​៣-​ឈ្មោះ  ជឿន សា​វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​កម្មករ​លីសែង ។​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ចំ​ម្ល​ង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក និង​ទី​៤-​ឈ្មោះ ឆើត រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មករ​លីសែង មាន​ទី​លំ​នោ​ក្នុងភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ។ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេចខ្លួន​នោះ​មានឈ្មោះ  វិ​ន ប្រុស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក។​


​មន្ត្រីនគរបាល​ខាងលើ​បាន​បន្តថា ជនរងគ្រោះ​ដែល​ត្រូវ​បក្ខពួក​ជនសង្ស័យ​វាយ​និង​ដំបង បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ ង្វៀង យ៉ាំង​សាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​ជា​កម្មករ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ។
​មន្ត្រីនគរបាល​ដដែល​បាន​បន្តទៀតថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ បក្ខ​ពួកក្រុម​ជនសង្ស័យ​មាន​គ្នា​៥​នាក់ បាននាំគ្នា​អង្គុយ​នៅ​បេន​កាណូត​លេខ​១៥ ដើម្បី​រង់ចាំ​ជិះ​កាណូត​ទៅ​ស៊ីឈ្នួល​លីសែង​ឲ្យ​គេ ខណៈពេល​កំពុង​អង្គុយ​នោះ ក៍​ស្រាប់​តែមាន​ក្រុមក្មេងស្ទាវ​ដែលជា​ជនជាតិ​វៀតណាម​ប្រមាណ​៥​ទៅ ៦​នាក់ ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ មក​ធ្វើ​សកម្មភាព​វាយ​ទៅលើ​បក្ខពួក​ក្រុង​ជនសង្ស័យ បណ្តាល​ឲ្យ​ក្រុមបក្ខ​ពួកក្រុម​ជនសង្ស័យ​៣​នាក់​រងរបួស​ស្រាល​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ក្រុមក្មេងស្ទាវ​ដែលជា​ជនជាតិ​វៀតណាម បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់ពី​កន្លែងកើតហេតុ  ស្របពេលនោះ​ជនរងគ្រោះ និង​មិត្តភក្តិ​ដែលជា​ជនជាតិ​វៀតណាម ក៍​បាននាំគ្នា​រត់ចេញ​ពី​កន្លែង​លេង​បុក​ប៊ីយ៉ា​ទៅ​មើល​ក្រុម​ជន សង្ស័យ​ដែល​ត្រូវ ក្រុមក្មេងស្ទាវ​ជា​ជនជាតិ​វៀតណាម​វាយ បណ្តាល​ឲ្យ​រងរបួស ខណៈនោះ​ក្រុម​ជនសង្ស័យ​នឹកស្មានថា ក្រុម​ជនរងគ្រោះ​ជា​បក្ខ​ពួកក្មេង​ស្ទាវ​វៀតណាម​មក​វាយ​ខ្លួន​ទៀត ក៍​នាំគ្នា​យក​កាន់ ដំបង​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដោយឡែក​មិត្តភក្តិ​ជនរងគ្រោះ​បាននាំគ្នា​រត់គេចខ្លួន​អស់ ។​


​ក្រោយ ពី​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នករបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​៤​នាក់ និង​បក្ខពួក​ម្នាក់ទៀត​បានរ​ត់​គេចខ្លួន ។ រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ស​ង្គ្រោ​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល់​ពេល​ដល់​មន្ទីរពេទ្យ​ជនរងគ្រោះ ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក ។​


​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នករ​បាល​ស្រុក​លើកដែក កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ខេត្តកណ្តាល ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែកឯ​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​ធ្វើបុណ្យ​នៅឯ ប្រទេស​វៀតណាម​វិញ ៕​

02 (2) 02 (1)

 

Leave a Reply

(*) Required, Your email will not be published