ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​ពល ទាហាន​បំរើកា​រងារ នៅ​កងកាំភ្លើងធំ ម្នាក់​ស្លាប់​រលួយ​ក្នុងព្រៃ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​ ​៖ ប្រជាពលរដ្ឋ​ម្នាក់​ដើរ​ក្នុងព្រៃ​ខាងលិច​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ប្រទះ ឃើញ​សាកសព​មនុស្ស​ម្នាក់ មាន​សភាព​ហើម​ស្អុយរលួយ នៅសល់តែ​គ្រោង ឆ្អឹង​កាលពី​វេលា ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៣​ហើយ​បាន រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​បី​ជាន់​ចុះទៅ​ត្រួតពិនិត្យ​សព​នៅ កន្លែងកើតហេតុ ទើប​ដឹងថា សព​នោះ​ជា​មនុស្ស​ប្រុស ធ្វើជា​ទាហាន​នៅ​អង្គភាព​កងកាំភ្លើងធំ​លេខ L៥១ ឈរជើង​នៅ​ភូមិ ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។​បើតាម​ប្រភពព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​បី​ជាន់​បាន​ឲ្យ​ដឹងថា ៖​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​ខាងលើ​រួចមក សមត្ថកិច្ច​ជំនាញ​និង​ប៉ុស្តិ៍​បាន​ចុះទៅ ត្រួត ពិនិត្យ​សព​នៅ​កន្លែងកើតហេតុ បាន​ជួប​សាច់ញាតិ​សព​និង​មេបញ្ជាការរង​អង្គភាព​ជនរងគ្រោះ​បាន​រៀបរាប់ ប្រាប់​សមត្ថកិច្ច សាកសព​ឈ្មោះ ហ៊ុន យ៉​នប​ញ្ញា អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ ប​ច្ចុ​ប្បុន្ន​រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។​


​បើតាម​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ហ៊ុន យ៉​នប​ញ្ញា បាន​បាត់ ខ្លួន​និង​រត់​ចេញពី​អង្គភាព​កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៣ មិនដឹង​ទៅណា មុនពេល​បាត់​ខ្លួន​បុរស​រូបនេះ​បាន​ផឹកស្រា​ស្រវឹង​អស់​ជាច្រើន​លីត្រ និង​មាន​ជម្ងឺ​ប្រចាំកាយ នៅពេល​ផឹក ស្រា​ម្តងៗ​ក្អួត​ចេញមក​សុទ្ធតែ​ឈាម ឃើញ​ដូច្នេះ​មេបញ្ជាការ​ក៏បាន​ឲ្យ​ពេទ្យ​ដាក់​សេរ៉ូម លុះ ដល់ពេល​យប់​បុរស​រូបនេះ​បាន​ដោះ​សេរ៉ូម​ចេញពី​ខ្លួន ហើយ​និយាយ​រវើរវាយ​ចុះ​ពីលើ​គ្រែ ក្នុង​បន្ទាយ រត់គេចខ្លួន​ចូល​ព្រៃ​បាត់​។​នៅ​គ្រានោះ​មេបញ្ជាការ​បាន ឲ្យ​កម្លាំង​០៤​នាក់​នាំគ្នា ដើររក តែ​រក​ពុំ​ឃើញ មិនដឹង​ទៅណា បន្ទាប់មក​ប្រាប់​ទៅ​សាច់ញាតិ​។ ចាប់​ថ្ងៃ ពី​បាត់​ខ្លួន​មាន រយៈពេល​០៣​ថ្ងៃ​គឺ​ទូរស័ព្ទ​របស់គេ​នៅ​ហៅចូល ខណៈ​នោះគេ​ឆ្លើយតប​វិញ​ថា រូបគេ​នៅ​ជិត​នេះ​ទេ ក្រោយមក​ផ្តាច់ការ​ទំនាក់ទំនង លុះ​មកដល់​នៅ​ថ្ងៃទី​២៦ ខែឧសភា មាន ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​មេបញ្ជាការ​ថា​មាន​គេ​ប្រទះឃើញ​សព​មនុស្ស​ម្នាក់ នៅក្នុង​ព្រៃ​ខាងលើ លោក​មេបញ្ជាការ អង្គភាព​ចុះទៅ​ត្រួតពិនិត្យ ទើប​ដឹង​សព​នោះ ឈ្មោះ ហ៊ុន យ៉​នប​ញ្ញា ស្លៀកខោ​ជើង​ខ្លី​ពណ៌​ទាហាន គ្មាន​អាវ និង​មាន​ស្នាម​សាក់​លើ​ដៃ​។​


​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​សព​បាន ប្រាប់ថា ៖​ដោយ សាកសព​មាន​សភាព​ហើម​ស្អុយរលួយ​ទៅហើយ​ពី​បាក​នឹងធ្វើ​កោសល្យ​វិ​ច្ច័​យ ប៉ុន្តែ បើតាម ការ ស្រាវជ្រាវ​និង​មានការ​អះអាង​ពី​សាច់ញាតិ​សព ឈ្មោះ ហ៊ុន យ៉​នប​ញ្ញា ទំនងជា ស្លាប់ ដោយ ជម្ងឺ​ប្រចាំកាយ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះទេ​៕

01


​ប្រភព នគរបាលជាតិ​
 

 

Leave a Reply

(*) Required, Your email will not be published