លោក​ស័ក្តិ​៥ ដួង ពេជ្រ ម៉ៅ​ការប្រមូលទិញ​ឈើ​ធ្នង់​តាម​ព្រំដែន ៥០០​ម៉ែត្រគូប ឲ្យ​តំណាងរាស្ត្រ សៀង ណាំ

, , Leave a comment

​ខេត្តព្រះវិហារ ៖ សាធារណជន ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ប្រទះឃើញ គំនរ​ឈើ​ប្រណីត​ធ្នង់​រាប់ពាន់​កំណាត់ នៅក្នុង​លំនៅឋាន របស់លោក​ស័ក្តិ​៥ ដួង ពេជ្រ ដែលជា​មន្ត្រី​យោធា​កងពលធំ លេខ​៣ និង​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួនទៀត ក្នុងភូមិ​រំដោះ​ស្រែ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ដែល​កំពុងតែ​ត្រៀម​លើកឡើង​រថយន្ត យី​ឌុប ចំនួន​៣​គ្រឿង ដើម្បី​ដឹកចេញទៅ​ខេត្តសៀមរាប​។


​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា គំនរ​ឈើ​ប្រណីត​ទាំងនេះ ត្រូវបាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព​តាម​ជើងភ្នំ​ដងរែក ក្នុង​ផែនការ​ឆ្នាំ​២០១២ ចំនួន​៥០០​ម៉ែត្រគូប ដោយយោង​តាម​សំណើ​របស់លោក សៀង ណាំ ជា​តំណាងរាស្ត្រ​នៅ​ខេត្តសៀមរាប ហើយ​ឈ្មួញ​ជា​មន្ត្រី​យោធា​ស័ក្ដិ​៥ មានឈ្មោះ ដួង ពេជ្រ បាន​ដឹកជញ្ជូន ពេញ​មួយឆ្នាំ​២០១២ អាច​គ្រប់​ចំនួន​ទៅហើយ ទើប​គេ​រៀបចំ​លើកដាក់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស ដើម្បី​ដឹកជញ្ជូន​មកកាន់​ខេត្តសៀមរាប ។​


​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា ឈើ​ប្រណីត​ក្នុង​ផែន​ការប្រមូលទិញ​សម្រាប់​ឆ្នាំ​២០១២ ចំនួន​៥០០​ម៉ែត្រគូប បើ​គិត​មកទល់ពេលនេះ​ជិត​គ្រប់​ចំនួន​ទៅហើយ នៅ​ខ្វះ​តែ ៤​ម៉ែត្រគូប​ទៀត​ប៉ុណ្ណោះ ហើយ​ចុះ​ឈើ​ដែលមាន​ចំនួន​រាប់ពាន់​ដុំ​ទៀត​នោះ មានច្បាប់​មកពីណា​។ ក្រុមមន្ត្រី​បានបញ្ជាក់​ថា ក្រុម​ឈ្មួញ​ទាំងនេះ​ជាម​ន្ត្រី​យោធា​ដ៏​មានអំណាច គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ជាពិសេស​លោក ដួង ពេជ្រ ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ទៅហើយ ៕

28-3

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published