ជិះ​ម៉ូតូ ដឹក​ស្រី​ស្នេហ៍ ចេញពី​ជប់លៀង កណ្តាលយប់ ក្រុមចោរ ស្ទាក់​បាញ់​ប្លន់ យក​ម៉ូតូ​បាត់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ដឹក​ស្រី​ស្នេហ៍ ទៅ​ចូលរួម​ពិធីជប់លៀង នៅផ្ទះ​មិត្ត​ភ័ក្តិ លុះ​យប់​ជ្រៅ​បន្តិច ក៏បាន​ឌុប​គ្នា​មក វិញ ខណៈ​កំពុងតែ​ជិះ​បណ្តើរ សាងសង​បណ្តើរ ក៏ត្រូវ​ក្រុមចោរ​មាន​គ្នា ៤​នាក់ មក​កៀប​ស្ទាក់ បាញ់​ប្លន់​ត្រូវចំ ក្បាល​ប្រ​ឆិត រួច​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់ ចំណែកឯ​ស្រី​ស្នេហ៍ របស់ នាង​នោះ មិនមាន​រងរបួស​នោះទេ ។​ ​ហេតុការណ៍​នេះ កើតឡើង កាលពី​វេលា​ម៉ោង ២៤​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ នៅ ចំណុច​ខាងត្បូង​រង្វង់​មូល ចោមចៅ ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ ។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ សិទ្ធ និមល ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កសិករ​រ​ស់ នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត ចំណែកឯ​ស្រី​ស្នេហ៍ ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ ១២៥ ស៊េរី​ឆ្នាំ ២០០៩ ពាក់​ស្លាក​លេខ តាកែវ 1B-3209 ។​ ​សាក្សី​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ស្រី​ស្នេហ៍​បាន​ឌុប​គ្នា ចេញពីផ្ទះ​ពិធី​ឡើង​គេហដ្ឋាន របស់ មិត្ត​ភ័ក្តិ នៅ​ម្តុំ​សង្កាត់​ជើងឯក លុះ យប់​ជ្រៅ​ប​និ្ត​ច ក៏​ឌុប​គ្នាប​ត្រឡប់មកវិញ ដោយពេល​នោះ បាន​ជូន​មិត្ត​ភ័ក្តិ​ម្នាក់ ទៀត ទៅផ្ទះ​នៅ​ស្រុក​អង្គស្នួល ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ លុះ​ពេល​ត្រឡប់មកវិញ ដល់​ម្តុំ​ខាងត្បូង រង្វង់​មូល​ចោមចៅ ស្រាប់​តែមាន​ជនល្មើស​ចំនួន ៤ នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ដោយ​ពុំ​ចាំ​ម៉ាក មក​កៀប ស្ទាក់ ពីមុខ រួច ហើយក៏​វាយ​ជនរងគ្រោះ​ពី​បី​ដៃ ពេលនោះ ជនរងគ្រោះ​បាន​ប្រតាយប្រតប់ ជាមួយ​ក្រុម​ជនល្មើស រំពេច​នោះ ជន ល្មើស​ម្នាក់​បាន​ដក កាំភ្លើង​ពី​ចង្កេះ បាញ់​សំដៅ​ក្បាល​ជនរងគ្រោះ​មួយ​គ្រាប់ ចំ​ប្រ​ឆិត ឃើញ​ដូច្នេះ​ជនរងគ្រោះ និង សង្សា​នាំគ្នា​រត់គេចខ្លួន ចំណែកឯ​ក្រុម​ជន សង្ស័យ វិញ ក៏បាន​បាញ់​១​គ្រាប់​ទៀត ទើប​យក​ម៉ូតូ​ជិះ​ចេញទៅ​បាត់ ។ ក្រោយពេល​ស្ងប់​ទៅ ទើប​ជនរងគ្រោះ បានមក​ចូល​គ្លីនិក​ចោមចៅ ឲ្យ​គ្រូពេទ្យ​ជួយ រុំ​របួស​ឲ្យ និង​បានមក​ដាក់ ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​ឲ្យ​នគរបាល ជួយ​ស្វែងរក​ជនសង្ស័យ ដើម្បី​ឃាត់ខ្លួន យកមក​ផ្តន្ទា ទោស ទៅតាម​ផ្លូវ ។​

 

​គេ​សង្ឃឹមថា នគរបាល​មូលដ្ឋាន និង​ស្វែងរក​ក្រុមចោរប្លន់ យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់ បាន​ជាមិនខាន ឡើយ ពីព្រោះ​កន្លងមក ក្រុមចោរ ដែល​ធ្វើ​សកម្មភាព រួចហើយ​គេចខ្លួន​ឃើញថា នគរបាល​មូលដ្ឋាន តែងតែ​ធ្វើ ការស្រាវជ្រាវ ឃាត់ខ្លួន​បញ្ជូនទៅ​តុលារ​ជា​បន្តបន្ទាប់ ៕​

T-0565

 

Leave a Reply

(*) Required, Your email will not be published