ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា ចាយ ៤​ម៉ឺន​ដុល្លារ​ធ្វើ​ខួប​ផ្គួប​ជាមួយ​ប្អូនស្រី

, , Leave a comment

​អតីត​កញ្ញាឯក​ទេសច​រណ៍​ឆ្នាំ​២០០៨ របស់​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ដិ៏​លេខ​៩ កញ្ញា ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បានធ្វើ​ខួបកំណើត​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​សណ្ឋាគារ NAGA WORLD កាលពី​ថ្ងៃ​សៅរ៍ចុង​សប្ដាហ៍​កន្លងទៅ​ជាមួយ​ប្អូនស្រី​របស់ខ្លួន កញ្ញា ពេជ្រ ពិសី ចំណាយ​ជិត ៤​ម៉ឺន​ដុល្លារ​។ ​កញ្ញា​ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ប្រារព្ធ​ធ្វើ​ខួបកំណើត​របស់ខ្លួន ផ្គួប​ជាមួយនឹង​ប្អូនស្រី​ចំ​ថ្ងៃ​តែមួយ ព្រោះ​នាង និង​ប្អូនស្រី កើត​ក្នុង​ខែ​តែមួយ គ្រាន់​ខុសគ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ មួយវិញទៀត មកពី​នាង​មិន​ចង់ អញ្ជើញ​ផ្ញៀវ​មក​ចូលរួម​ក្នុង​កម្មវិធី​ច្រើនដង​។​

 

​តួឯក​ស្រី​ក្នុង​រឿង “​មកុដ​ផ្កា​កែវ​” រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ខួបកំណើត​ដែល​នាង​បានធ្វើ​នោះ គឺ​គម្រប់​អាយុ​១៨ ឆ្នាំ ចំណែក​ប្អូនស្រី​នាង​គឺ​កញ្ញា ពេជ្រ ពិសី គ្រប់​អាយុ ១៦​ឆ្នាំ​។​ ​ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បន្តថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​នាង និង​គ្រួសារ​បានធ្វើ​ពិធី​ខួបកំណើត​នៅ​សណ្ឋាគារ NAGA WORLD ដែល​កាលពី​ឆ្នាំ​២០១០ នាង​ធ្វើ​នៅទីនេះ​ម្ដង​រួចមកហើយ​។ ​អតីត​កញ្ញាឯក​ទេសច​រណ៍​រូបនេះ បាន​បង្ហើប​ប្រាប់ថា ក្នុង​ពិធី​ខួបកំណើត​នោះ​នាង​បាន​អញ្ជើញ​ភ្ញៀវ​ជាង​៤០០​នាក់ ដោយ​គ្រោង​ចំណាយ​ប្រហែល​ជិត ៤​ម៉ឺន​ដុល្លារ​។​

 

​ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បានលើកឡើង​ទៀតថា ជាធម្មតា​អ្នកសិល្បៈ​នៅពេល​បង្ហាញ​ពី​ភាព​ហ៊ឺហា​ទៅ​មជ្ឈដ្ឋាន​ខាងក្រៅ ឮ​តែ​ពាក្យ​ចចាមអារ៉ាម ថា មាន​អ្នកនេះ ឬ​អ្នកនោះ​នៅ​ពី​ក្រោយខ្នង តែ​សម្រាប់​រូបនាង​វិញ ខួបកំណើត​ដែល​បានធ្វើ​នេះ មិនមាន​អ្នកផ្សេង​ក្រៅ ពី​សមាជិក​ក្នុង​ក្រុមគ្រួសារ​ឧបត្ថម្ភ​ឡើយ​។ នាង​ប្រាប់ថា ប្រាក់​ទាំងអស់​ដែល​ចំណាយ​នៅក្នុង​ខួប​នេះ ម្ដាយ​យាយ និង​ម្ដាយមីង​របស់​នាង​នៅ​សហរដ្ឋអាមេរិក គឺជា​អ្នក​ជួយ​ចេញ​ឲ្យ​ទាំងអស់ មិនមាន​អ្នកផ្សេង​ឧបត្ថម្ភ​ឡើយ​។​ ​ក្រៅពី​សម្ដែង​ខារ៉ាអូខេ ស្ទើរ​គ្រប់​ផលិតកម្ម និង​បង្ហាញ​ម៉ូដ ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា  ក៏​ធ្លាប់​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើន​ដែរ​ក្នុងនោះ មាន​ស្ប៉ត ម៉ូតូ​វ៉េ​ស្ប៉ា សណ្ឋាគារ NAGA WORLD គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត សាប៊ូ និង ស្ប៉ត ទឹកត្រី​ជាដើម​។ ចំណែក​ប្អូនស្រី​នាង កញ្ញា ពេជ្រ ពិសី ក៏​ធ្លាប់​សម្ដែង​ខារ៉ាអូខេ​ជាច្រើន​ផលិតកម្ម មិន​ចាញ់​បងស្រី​នាង​ឡើយ​៕​

Pic-Sovannvichharas-BD-5 Pic-Sovannvichharas-BD Pic-Sovannvichharas-BD-3

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published