ព្រីម ម​ន្ថា ទួញ​សោក​រឿង​ស្នេហា​ឈឺចាប់​ផ្ទួនៗ​

, , Leave a comment

​រាជ​ធាំ​នី​ភ្នំពេញ ៖ ក្រោយពី​បញ្ចប់​ស្នេហ៍​ភ្លើងចំបើង ជាមួយ​តារា​សម្តែង​លោក ហ៊ុ​ង សីហា ដែល​ឆាបឆេះ​ស្រប​នឹង​ស្នេហា​រឿងកុន​ភាគ​«​ភ័ព្វសំណាង​» នោះ នៅពេលនេះ​តារាចម្រៀង​និង​សម្តែង​មេម៉ាយ​កូន​មួយ​ធំ​ជិត​ស្មើ​ខ្លួន អ្នកនាង ព្រីម ម​ន្ថា ក៏​ល្បី​ភ្លែត​ដែរ​ថា​មាន​បុរស​ទ្រព្យ​ស្តុក​មាន​ប្រពន្ធ​ម្នាក់​តាម​សុំ​ស្អំ​បេះដូង និង​ធានា​ចិញ្ចឹម​មិន​ឲ្យ​អ្នក​មេម៉ាយ​រូប​ស្រស់ ដែល​ធ្លាប់​បរាជ័យ​លើស​ង្វៀន​ស្នេហ៍ ឈឺចាប់​របួស​ចាស់​នេះ​ទៀតឡើយ​។ ស្របគ្នា​នោះ​ទៀត​គេ​ក៏​ឃើញ​អ្នក​មេម៉ាយ​រូបនេះ​សម្ញែង​ភាព​ហ៊ឺហារ​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​ផងដែរ​។​

 

​ចំឡែក​ដែរ នៅក្រោម​ភាព​ហ៊ឺហារ និង​ដំណឹង​ដ៏​កក់ក្តៅ​នោះ ស្រាប់តែ​ថ្មីៗ​នេះ​អ្នក​មេម៉ាយ​ចាយ​សម្រស់​ដែល​ល្បី​មាន​មន្ត​ស្នេហ៍​បែរជា​បំផុស​ការភ្ញាក់ផ្អើល​ដល់​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​មិនតិច​ទេ ខណៈដែល​នាង​សរសេរ​ពាក្យ​ទួញ​ត្អូញត្អែរ តែ​រឿង​ស្នេហ៍​ខកចិត្ត​និង​ពាក្យពេចន៍​រាប់រៀប​ពី​ការបាត់បង់​ស្នេហា ហើយនឹង​ពាក្យ​ផ្តាំផ្ញើ​បើ​មាន​ស្នេហា​ត្រូវ​ចេះ​ថែរក្សា​វា​។​ពាក្យ​ដែល​នាង​បញ្ចេញ​តាម​សំណេរ​នោះ​ហាក់​បញ្ជាក់​តែ​ពី​ភាពបរាជ័យ​ស្នេហា និង​ការឈឺចាប់​។​

 

​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង​អ្នកនាង ព្រីម ម​ន្ថា នោះ នាង​បាន​សរសេរ​រៀបរាប់ថា​៖«​ពេលខ្លះ​ខ្ញុំ​អស់សង្ឃឹម​ក្នុង​ជីវិត​ណាស់​ខ្ញុំ​មិនដឹងថា​ខ្លួនឯង​ជា​អ្នកណា​ហើយ​ធ្វើ​អី​បន្តទៀត​ខ្ញុំ​គ្មាន​មិត្ត​គ្មាន​អ្នក​យល់ចិត្ត​គ្មាន​អ្នក​ពិភាក្សា​គ្មាន​អ្នក​ជួយ​ឲ្យ​កម្លាំងចិត្ត​ខ្ញុំ​ពិតជា​ហត់នឿយ​ក្នុង​ជីវិត​ណាស់​តែ​ខ្ញុំ​ត្រូវតែដើរ​តទៅទៀត​ឲ្យ​ដល់ទី​បញ្ចប់​»​។ ជាមួយ​ការ​ទួញ​សោក​រៀបរាប់​នេះ អ្នក​មេម៉ាយ​កូន​មួយរូប​ស្រស់​ក៏បាន​ថ្លែង​ជា​សារ​ផ្តាំផ្ញើ​ផងដែរ​ដោយ​នាង​សរសេរថា​៖«​សូម​មិត្ត​ទាំងអស់​ស្មោះត្រង់​នឹង​ខ្លួនឯង​ស្មោះត្រង់​នឹង​សេ្ន​ហា​ស្មោះត្រង់​មិត្ត​ភ​កិ្ក​នោះ​ធ្វើ​អ្វី​ក៏បាន​សម្រេច​ដែរ​»​។​

 

​បន្ថែម​លើ​ការ​ទួញ​សោក និង​ពាក្យសម្តី​ផ្តាំផ្ញើ​នោះដែរ អតីត​តារាចម្រៀង​វ័យ​៣០​ផ្លា​យ ដែល​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កាលពី​ឆ្នាំ​១៩៩៩ ដែល​ពេលនេះ​ងាក​មក​ជោកជាំ​នឹង​ការសម្តែង ក្រោយ​បរាជ័យ​ស្នេហ៍​ផ្ទួនៗ រូបនេះ បានបញ្ជាក់​បន្ថែមទៀត​ថា​៖«​មនុស្ស​មិនមែន​ចេះតែ​ស្រឡាញ់​ទេ​ទាល់​តែមាន​និស្ស័យ​ទើប​ជួបគ្នា​ហើយ​ស្រឡាញ់គ្នា​ស្គាល់​ហើយ​ស្រឡាញ់​ហើយ​ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បានល្អ​ចៀសវាង​បាត់បង់​ទៅ​នាំ​ឲ្យ​ស្តាយក្រោយ​។ សូម​សំណាងល្អ​»​។​

 

​អ្នកនាង​បន្តថា​៖«​មាន​អ្នក​ស្រឡាញ់​ខ្លួន​ហើយ​មិនចេះ​ថែរក្សា​មិន​គិតពី​អារម្មណ៍​គេ​យល់​តែ​ខ្លួនឯង​មិនចេះ​ឲ្យ​តម្លៃ​គេ​មើលទៅ​គេ​ដូច​គ្មាន​តម្លៃ​សោះ​អ៊ីចឹង​ពេល​បាត់បង់​ទើប​ស្តាយក្រោយ​»។ដោយ​មើលឃើញ​ពី​ការរៀបរាប់​និង​ការ​ទួញ​សោក​ដ៏​គួរ​ឲ្យ​សង្វេគ​នោះ ក៏មាន​មហាជន​មិនតិច​ទេ ដែល​បាន​ចោទសួរ​គ្នា​ថា​ទំនងជា​នាង​បរាជ័យ​ស្នេហា​ទៀតហើយ​មើលទៅ​។ ក្រោយពី​បញ្ចប់​ស្នេហា​ភ្លើងចំបើង​ពី​តារា​សម្តែង ហ៊ុ​ង សីហា ទាំង​តក់ក្រហល់​នោះ ឮថា​នាង​មាន​បុរស​មាន​ប្រពន្ធ​ម្នាក់​តាម​សុំ​ស្នេហ៍​តិច​លោ​ពេលនេះ​នាង​បែក​គ្នា​ទៀតហើយ​ទេ​ដឹង ឬមួយ​នាង​ត្រូវ​ប្រពន្ធដើម​បុរស​នោះ​អុកឡុក​ទើប​នាង​ថ្លែង​ពាក្យ​ត្អូញត្អែរ និង​សារ​ផ្តាំផ្ញើ​បែបនេះ​។​

 

​ឆ្លើយតប​ពន្យល់​លើ​បញ្ហា​ទាំងនោះ អ្នកសិល្បៈ​មេម៉ាយ​កូន​មួយ​ធំ​ជិត​ស្មើ​ខ្លួន ដែល​តោង​បាន​ទាំង​អាជីព​ចម្រៀង​និង​សម្តែង នាង ព្រីម ម​ន្ថា បាន​ប្រាប់ថា​៖«​មកដល់ពេលនេះ ខ្ញុំ​គ្មាន​ស្នេហា​ជាមួយ​បុរស​ណា ហើយក៏​គ្មាន​ខូចចិត្ត​អី​នឹង​ស្នេហា​ទៀត​ដែរ ក្នុង​ចិត្ត​ខ្ញុំ​ពេលនេះ​មានតែ​ការងារ​សិល្បៈ​ទេ​»​។ តារា​ស្រី​ដែល​មហាជន​ឲ្យ​រហ័ស​នាម​ថា ជាតា​រា​មួយ​ដួង​សម្បូរ​ស្នេហ៍​តែ​អភ័ព្វ​មិន​ខុសពី​តារា​សម្តែង​រូប​ស្រស់​សិច​ស៊ី​មាស សម្ផស្ស ដែល​រមែង​ខក​ស្នេហ៍​ជា​បន្តបន្ទាប់​ដែរនោះ នាង​ព្រីម ម​ន្ថា បន្តថា​៖«​មុននេះ​ក្រោយពី​ព្យុះ​ស្នេហ៍​មួយ​ប្រាវ​ជាមួយ​តារា​សម្តែង​ក្នុង​រឿង​ភ័ព្វសំណាង​ជាមួយគ្នា​បានបញ្ចប់​នោះ មាន​បុរស​ម្នា​ក់មាន​ប្រពន្ធ​តាម​សុំ​ស្នេហ៍​ខ្ញុំ​មែន តែ​ខ្ញុំ​មិនបាន​ទទួល​ស្នេហា​មាន​ម្ចាស់​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិនបាន​ទទួលរង​ការឈឺ​ចាប់ពី​ស្នេហា​នេះ ឬ​ខកចិត្ត​អ្វី​ទៀត​ដែរ​។ ព្រោះថា​ខ្ញុំ​មិនបាន​បង្កើត​ឲ្យ​វា​ឡើង​ផង​ហ្នឹង​»​។​

 

​តារា​សម្តែង​ដែល​មុននេះ​បង្ហាត់​ភ្លើង​ស្នេហា​ស្របតាម​បទ​ចម្រៀង​របស់​នាង​ឱក សុគន្ធ​កញ្ញា បទ​សង្សារ​លេងៗ​ស្រឡាញ់គ្នា​មែនទែន វ័យ​៣២​ឆ្នាំ​រូបនេះ​បានបញ្ជាក់​ទៀតថា​៖«​ពេលនេះ​ខ្ញុំ​មិន​ងាយ​ចេះ តែ​បង្កើត​ស្នេហ៍​ប្រថុយៗ​បាន​ដូច​មុន​ទេ មុននឹង​បង្កើត​វា​ឡើង​នោះ ខ្ញុំ​ត្រូវ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន​ដែរ​។ ដូច​មាន​បុរស​មាន​ប្រពន្ធ​សម្បូរ​ទ្រព្យ បាន​សុំ​ស្នេហ៍ តែ​ខ្ញុំ​មិន​ហ៊ាន​ទទួល​ទេ ព្រោះ​បុរស​គ្មានអ្វី​ក្រៅពី​នាំ​ខ្ញុំ​ឲ្យ​ឈឺចាប់​ទៀត​ទេ​»​។​

 

​ដោយ​ថា​មុននេះ​អ្នកនាង​បាន​បង្ក​ការសង្ស័យ​ដល់​ទស្សនិកជន​ពី​ពាក្យសម្តី​ដែល​នាង​រៀបរាប់​បែប​សោកស្តាយ​នូវ​វិប្បដិសារី​នោះ នាង​បាន​ពន្យល់ថា​៖«​ការពិត​ដំណើរ​ជីវិត​ស្នេហា​របស់ខ្ញុំ​ជិត​ពាក់កណ្តាល​ជីវិត​មកនេះ​វា​ដូចគ្នា​នឹង​អ្វីដែល​ខ្ញុំ​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ​មែន​។ តែ​វា​គឺ​មិនមែនជា​រឿង​បច្ចុប្បន្នកំពុង​កើតឡើង​ទេ វា​ជា​រឿង​អតីតកាល​ទេ​»​។ តារា​សម្តែង​ដែល​ដណ្តើម​តំណែង​បរាជ័យ​ស្នេហ៍​ផ្ទួនៗ​ដូច​នាង​មាស សម្ផស្ស រូបនេះ​បាន​បញ្ជាក់ថា​៖«​ការដែល​ខ្ញុំ​សរសេរ​រៀបរាប់​ពី​ភាព​ឯកា ពី​ភាព​ខកចិត្ត​នេះ គឺមាន​មិត្ត​ភ​ក្កិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​គាត់​បាន​ផ្ញើ​ពាក្យ​ដូច​សុភាសិត​មក ហើយ​ខ្ញុំ​ចេះតែ​បកស្រាយ​និង​ពន្យល់​គាត់​ទេ​»​។​

 

​ប៉ុន្តែ​អ្នក​មេម៉ាយ​ដែល​ល្បី​បរាជ័យ​ស្នេហា​ពីរ​ជា​បី​លើក​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា​៖«​រឿង​ខ្ញុំ​វា​ដូចនឹង​ការបកស្រាយ​នោះ​ស្ទើរ​មួយរយ​ភាគរយ​ដែរ​ហ្នឹង​។ ហេតុនេះ​ហើយដោយ​ខ្ញុំ​ធ្លាប់មាន​បទពិសោធ​លើ​បញ្ហា​ហ្នឹង​ទើប​ខ្ញុំ​មានគំនិត​ក្នុងការ​បរិយាយ​នូវ​ពាក្យពេចន៍​ទាំងនោះ​ចេញមក​ដែរ​»​។​ យ៉ាងណាក៏ដោយ​ពេលនេះ​តារា​សម្តែង​មេម៉ាយ ចាយ​សម្រស់​រូបនេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​៖«​ពេលនេះ​ពាក្យ​ស្នេហា​ចំពោះ​ខ្ញុំ​មិនមាន​ទៀត​ទេ បិទ​បេះដូង​សិន​ហើយ ហើយ​ខ្ញុំ​ក៏បាន​កាត់សក់​ខ្លី​ដូច​មនុស្ស​ប្រុស​នេះ​ក៏​ក្នុងន័យ​ស្នេហា​ដែរ​»​។ នាង​បញ្ជា​ក់ដោយ​ខ្លី​ថា​៖«​កាត់សក់​ខ្លី​ដើម្បី​លាងជម្រះ​ស្នេហ៍​ខកបំណង​ដែល​កើតមាន​ចំពោះ​ខ្ញុំ​ពីមុន​ឲ្យ​ជ្រះ​អស់ ហើយ​លុះណាតែ​សក់​ខ្ញុំ​ដុះ​វែង​វិញ​នោះបាន​ខ្ញុំ​គិតគូរ​រឿង​ស្នេហា​នេះ​បន្តទៀត​។ តែ​មិន​ប្រថុយ​ដូច​មុន​ទេ​»៕​

130523_21a

 

Leave a Reply

(*) Required, Your email will not be published