មេដឹកនាំ ឥណ្ឌា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ដើម្បី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

, , Leave a comment

​ក្នុងពេល​មាន​វត្ត​មាននៅ​ប្រទេស​ជប៉ុន លោក ស៊ី​ង បានបង្ហាញ​ក្តីសង្ឃឹម​នៅមុននេះ​ថា ឥណ្ឌា​និង​ជប៉ុន​នឹងធ្វើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ថា​ម ពល​នុយក្លេអ៊ែរ​ស៊ីវិល ទោះបីជា​លោក​ដឹងថា មាន​បញ្ហា​មួយចំនួន​រវាង​ឥណ្ឌា និង​ជប៉ុន​លើ​បញ្ហា​នុយក្លេអ៊ែរ​នេះ​ក៏ដោយ​។ ការចរចា​ក្នុង​បំណង​ទទួលបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​បែបនេះ​ធ្លាប់មាន ច្រើន​មកហើយ នាពេល​កន្លងមក​។ ប៉ុន្តែ​មិន​សូម​ជាមាន​ការរីកចម្រើន​ទេ ពោលគឺ​ចាប់តាំងពី ជប៉ុន មាន​បញ្ហា​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ Fukushima កាលពី​ឆ្នាំ​២០១១​មក​។​
 
​ក្រៅពី​បញ្ហា​នុយក្លេអ៊ែរ មេដឹកនាំ ឥណ្ឌា ក៏​គ្រោង​នឹង​ពិភាក្សា​ជាមួយ​សម​ភាគី​ជប៉ុន​ស្តីពី​គោល​ការ​ពិសេសៗ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការ​ការពារជាតិ និង​សេដ្ឋកិច្ច​ផងដែរ​ ​ផ្អែក​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន NHK ជប៉ុន​គ្រោង​នឹង​ប្រកាស​ផ្តល់​កម្ចី​ដល់​ឥណ្ឌា​ប្រមាណ ៧០០​លាន​ដុល្លារ​អាមេរិក លើ​កិច្ចការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ក្រុង មុំ​បៃ​៕​

image001

 

Leave a Reply

(*) Required, Your email will not be published