លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កាលពីម្សិលមិញ បានធ្វើដំណើរទៅតំបន់ ម័រ ស្ថិតក្នុងក្រុង អូកក្លាហ៉ូម៉ា ដែលត្រូវព្យុះសង្ឃរាវាយប្រហារ កាលពីសប្តាហ៍មុន។ គួររម្លឹកថាមានមនុស្ស២៤នាក់បានស្លាប់ ដោយសារព្យុះសង្ឃរាលើកនោះ។ ក្នុងពេលចុះទៅតំបន់រងគ្រោះដោយផ្ទាល់កាលពីម្សិលមិញ លោក អូបាម៉ា បានធានានៅចំពោះមុខប្រជាពលរដ្ឋថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់ការជួយរយៈពេលវែង ក្នុងកិច្ចការស្ថាបនាតំបន់នេះឡើងវិញ៕
Leave a Reply