សុន ហូ យ៉ាំង ប៉ុនប៉ង​សម្លាប់ខ្លួន​តាម​មិត្តស្រី​

, , Leave a comment

​អ្នក​ចំរៀង សុន ហូ យ៉ាំង ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​នៅក្នុង​រថយន្ត​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​២៤​ឧសភា​។​ ​យោង តាម​ប៉ូលិស នៅ​ម៉ោង​៤​និង​៣៦​នាទី​ព្រឹក សុន ហូ​យ៉ាំង​បាន​ចត​រថយន្ត​នៅ​កន្លែង​ចត​រថយន្ត​មួយ​ជិត​ព្រះវិហារ​មួយ​នៅ ក្រុង​សេ​អ៊ូ​ល និង​បាន​ប៉ុនប៉ង​សម្លាប់ខ្លួន​តាម​វិធី​ដូចគ្នា​នឹង​មិត្តស្រី​របស់ខ្លួន គឺ​ដុត​ហ្គាស​នៅក្នុង​រថយន្ត​របស់គាត់​។​ ​រថយន្ត​បាន​ឆេះ​និង​ខណៈ ដែល​អ្នកចំរៀង​រូបនេះ​បាន​ព្យាយាម​ដកខ្លួន​ចេញពី​វា អ្នកដំណើរ​ម្នាក់​បានឃើញ​ផ្សែង​ចេញពី​រថយន្ត​និង​បាន​ហៅ​ប៉ូលិស​។​គាត់ បន្ទាប់មក​បាន​ប្រញាប់ប្រញាល់​ទៅកាន់​មន្ទីរពេទ្យ​និង​ព្យាបាល​ភ្លាម​ហើយ សំណាង​ណាស់​ដោយ​មិន​រងរបួស​ធំដុំ​។​  មុន​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង អ្នកចំរៀង​រូបនេះ​បាន​ទៅ​ចូលរួម​បុណ្យសព​មិត្តស្រី​របស់ខ្លួន​និង​បាន ស្នាក់នៅ​កន្លែង​បុណ្យ​ពេញ​មួយថ្ងៃ​៕

image001

image002

 

Leave a Reply

(*) Required, Your email will not be published