ឡិច​ស៊ី​ស ៤៧០ បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ទាំងយប់ របួស ៧ នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី ៧​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយ​យ​រថយន្ត​មួយគ្រឿង បាន​ខ្ទាត​ទៅជា​ប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ជាប់​នារី​ម្នាក់ នៅ​ខាងក្នុង​រថយន្ត​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បានកើត​ឡើង​តាម​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​៣៦០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១ និង​១០ នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៣​។

 

​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​ពីរ​គ្រឿង ដែល​បាន​បើក​បុក​គ្នា​ខាងលើនេះ មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX470 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-1778 ជិះ​គ្នា ៥​នាក់ ស្រី ៣​នាក់ និង​មួយគ្រឿង​ទៀត ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-1657 ជិះ​គ្នា ២​នាក់ ប្តី​ប្រពន្ធ បាន​បើកបរ​បុក​គ្នា​ពេញទំហឹង ខណៈពេល​កំពុង​បើកប​រ​បញ្ច្រាសទិស​គ្នា ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​មនុស្ស ៧​នាក់ ក្នុងនោះ ស្រី ៤​នាក់ បាន​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ​ប្រភព​ដដែល​បាន​បន្តថា ក្នុង​ហេតុការណ៍​ខាងលើនេះ រថយន្ត​ឡិច​ស៊ី​ស បាន​បើក​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សារ​ធារ​ណៈ ១​ដើម បណ្តាល​ឲ្យ​រថយន្ត​គាប​ជាប់​នឹង​បង្គោល​ភ្លើង​ទៅមុខ​លែងរួច ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​តែមាន​នារី​ម្នាក់ នៅជាប់​ក្នុង​រថយន្ត​នោះ​។​ក្នុង​ហេតុការណ៍​នោះ រថយន្ត​ទាំងពីរ​គ្រឿង បាន​រង​ការខូចខាត​យ៉ាងដំណំ​។  
 

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត ត្រូវបាន​សមត្ថកិច្ច អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

 

Leave a Reply

(*) Required, Your email will not be published