អូនស្រី​ស្តេច​ចម្រៀង​ប៉ុប នាង Janet Jackson បាន​ក្លាយជា​សេដ្ឋ​នី​

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ក្រោយ ពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ៤​ទសវត្សរ៍​មក ប្អូនស្រី​ស្តេច​ចម្រៀង​ប៉ុប Michael Jackson នាង Janet Jackson ត្រូវបាន​គេ​រាយការណ៍​ថា  បាន​ក្លាយជា​សេដ្ឋិនី​ហើយ​។​ ​បើតាម​របាយការណ៍រ​បស់​បណ្តា​យ​ពត៌មាន E! News បាន​ចុះផ្សាយ​ថា តារាចម្រៀង និង​តារា​សម្តែង ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ Janet Jackson រកប្រាក់​ចំណូល​បាន ៤៥៨​លាន​ដុល្លារ​ពី​ការប្រគំ​តន្ត្រី​ទេសចរណ៍ ៣០៤​លាន​ដុល្លារ ពី​ការសម្តែង​ភាពយន្ត​ខ្នាត​ធំ​ពីរ​រឿង ២៦០​លាន​ដុល្លារ​ពី​ការលក់​អាល់​ប៊ុ​ម​ចម្រៀង   និង​៨១​លាន​ដុល្លារ​ទៀត​ពី​ម្ចាស់ Sponsor​។

 

អ្វីដែល​កាន់តែ​ធ្វើឱ្យ​នាង​មាន​ជាន់​លើ​មាន​នោះ គឺ​បាន​រៀបការ​ជាសម្ងាត់​ជាមួយ​មហាសេដ្ឋី​សញ្ជាតិ​កាតារ Wissam Al Mana​។​ ​ចំណែក ពាក្យ​ចចាមអារ៉ាម​ដែលថា Janet Jackson នឹង​លាឈប់​ពី​វិស័យ​សិល្បៈ ត្រូវបាន​តារាចម្រៀង​ដដែល​ច្រានចោល ដោយ​រូបនាង​បាន​និយាយប្រាប់ Billboard ថា កំពុង​មហា​ញឹក​លើ​ផែនការ​ថ្មី​មួយ​៕

Janet-Jackson-3333-janet-jackson-6878271-800-600 Janet-Jackson Janet-Jackson-9542443-3-402

 

Leave a Reply

(*) Required, Your email will not be published