ផ្ទុះឆេះ ម៉ាស៊ីនយន្តហោះ ពេលកំពុងហោះហើរ បង្ខំចិត្តចុះចត មួយរំពេច

, , Leave a comment

អង់គ្លេស ៖ យន្តហោះ របស់អាកាសចរណ៍ចក្រភពអង់គ្លេសមួយគ្រឿង ត្រូវបានរកអោយឃើញថា បង្ខំចិត្តចុះចតមួយរំពេច  នៅឯអាកាសយានដ្ឋាន  Heathrow  បន្ទាប់ពីមានការហុយផ្សែង ផ្ទុះឆេះម៉ាស៊ីន  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  របស់គេហទំព័រសារព័ត៌មានបរទេស  ស្កាយ   ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញ
នេះ។

ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់អោយដឹងផងដែរថា​  ជើងហោះហើរជាង​ពីររយត្រូវបានលុបចោល ខណៈពេលដែលជើងហោះហើរមួយចំនួនផ្សេងទៀត ក៏ត្រូវបាន
ពន្យាពេលផងដែរ ។    លើសពីនេះ ទៅទៀត  ប្រភពសារព័ត៌មានដដែល  បានអះអាងបន្ថែមអោយដឹងផងដែរថា ពុំមានអ្នកធ្វើដំណើរណាមួយទទួលរងរបួសនោះទេ ក្នុងឧប
ទ្ទេវហេតុដ៏រន្ធត់ខាងលើនេះ   ខណៈពេលដែលយន្តហោះ  របស់អាកាសចរណ៍ចក្រភពអង់គ្លេស   Airbus   A319 មួយគ្រឿងនេះ ​  ផ្ទុកទៅដោយអ្នកធ្វើដំណើរ  ៧៥  នាក់  និង
បុគ្គលិក ៥ នាក់ផ្សេងទៀត។

យ៉ាងណាមិញ    បន្ទាប់ពីបានជួបនូវឧបទ្ទេវហេតុផ្ទុះឆេះម៉ាស៊ីន  ពេលកំពុងធ្វើការហោះហើរនេះ    មន្រ្តីជំនាញមកពីក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស  សហការជាមួយនឹងមន្រ្តី
មកពីអង្គភាព    តាមដានស៊ើបអង្កេតពិសេស  ឧបទ្ទេវហេតុដែនអាកាស  Air AccidentInvestigation  បានធ្វើការរួមគ្នា  ដោយតាមដានស៊ើបអង្កេត    ពីមូលហេតុដែលបានធ្វើ
អោយម៉ាស៊ីនយន្តហោះផ្ទុះឆេះយ៉ាងដូច្នេះ ។  ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖

 

ប្រភព camnews

 

Leave a Reply

(*) Required, Your email will not be published