ឌុប​​សង្សារ​​ត្រ​ឡប់​​ពី​​កម្ម​វិ​ធី​​ជប់​លៀង ត្រូវ​​ក្រុម​ចោរ​​បាញ់​​ប្លន់​​យក​​ម៉ូ​តូ​​ទៅ​​បាត់​​ដោយ​​សុវត្ថិ​ភាព

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន ​​ករណី​​ប្លន់​​ប្រ​ដាប់​អាវុធ​​មួយ​​បាន​​កើត​ឡើង​​កាល​ពី​​វេ​លា​​ម៉ោង​​១ ​​និង​​៣០​​នា​ទី​​រំ​លង​អធ្រា​ត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​​២៧ ខែ​ឧស​ភា ឆ្នាំ​​២០​១៣ នៅ​ត្រង់​ចំ​ណុច​​ផ្លូវ​​វេ​​ង​​ស្រេង សង្កាត់​​ចោម​ចៅ ខណ្ឌ​​ចោម​ចៅ ដែល​​ក្នុង​​ហេតុ​ការណ៍​​នោះ​បាន​​បណ្តាល​​ឲ្យ​​យុវ​ជន​​ម្នាក់​​បាន​​រង​របួស​​នៅ​ត្រង់​​ក្បាល ត្រូវ​បាន​​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

 

​បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​រូបគេ​មានឈ្មោះ គិត និមល អាយុ​២៤​ឆ្នាំ មាន​ទី​លំ​ន​ក្នុង ស្រុក​អង្គរជ័យ ខេត្តកំពត បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង​ក្រុមចោរ​បាញ់​ឡើងលើ​ត្រូវ​ក្បាល​ប​ញ្ចិ​ត​ បន្តិច​។ ជនរងគ្រោះ​បាន​រៀបរាប់​បន្តទៀតថា មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ឌុប​សង្សារ​ត្រឡប់​មកពី​ចូលរួម​កម្មវិធី​ឡើងផ្ទះ​មិត្ត​ភ័ក្ដិ​បំណង​ឆ្ពោះទៅ ​កន្លែង​ស្នាក់នៅ លុះដល់​ចំណុចកើតហេតុ​ខាង​លើ ស្រាប់​តែមាន​ចោរ​មួយក្រុម​មាន​គ្នា​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង បានធ្វើ​សកម្មភាព​តាម​កៀរ​ផ្ដួល​ម៉ូតូ​របស់​ខ្លូន​ឲ្យ​ដួល​រួច​ធ្វើ​ សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ​តែម្តង​។

 

​គួរ​រំលឹក​ផងដែរ​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ ហាក់​កំពុងតែ​មានការ​កក្រើក​យ៉ាងខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​កាល​ពី​ពេល​​កន្ល​ង​ទៅ​ថ្មីៗ​នេះ បុរស​ជា​អ្នកយាម​ម៉ូតូ​ម្នាក់ ត្រូវបាន​ក្រុមចោរ​បាញ់​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​អាណោចអាធ័ម ដែល​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​សំ​ណូមពរ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​សុំ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​បាន​ តឹងរ៉ឹង​ផង ដើម្បី​បង្ក​ភាព​សុខក្សេមក្សានដ​ល់​ប្រជាពលរដ្ឋ​និង​​ស្របទៅនឹង​គោលនយោបាយ​ ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

១7-400x216

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published