ក្មេង​ទំនើង​មួយក្រុម​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ជ្រុល​ទៅបុក​ព្រះសង្ឃ ហើយ​ទូរស័ព្ទ​ហៅ​បក្ខពួក​មក​ឈ្លោះ​ជាមួយ​ប៉ូលិស​ទៀត​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្រុម ​​ក្មេង​​ទំ​នើង​​មួយ​ក្រុម​​ដែល​មាន​​គ្នា​​៧​​នាក់ ត្រូវ​បាន​​សមត្ថ​កិច្ច​​ចម្រុះ​​ខណ្ឌ​ដង្កោ ដឹក​នាំ​​ដោយ​​លោក នាក់ ណា​​រ៉ូ អ​ធិ​កា​រ​រង​​ខណ្ឌ​ដង្កោ ធ្វើ​ការ​​ឃាត់​ខ្លួន បន្ទាប់​​ក្រុម​​ក្មេង​​ទំ​នើង​​ទាំង​នោះ​​បាន​​ជិះ​​ម៉ូ​តូ​​ប្រ​ដេញ​​គ្នា ​ក្នុង​ស្ថាន​ភាពស្រ​វឹង​ ហើយ​​បាន​​ជ្រុល​​ទៅ​បុក​​ព្រះសង្ឃ​បណ្តាល​ឲ្យ​រងរបួស​ស្រាល កាលពី​វេលា​ម៉ោង ៤​និង​២០​នាទី ល្ងាច​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ចំការ​ដូង ហៅ​ផ្លូវ ២១៧ ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

 

​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមយុវជន​ទំនើង​ទាំង​៧​នាក់ បាន​ជិះ​ម៉ូតូ​៣​គ្រឿង រួមមាន​៖ ម៉ាក​សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០០៤ ពាក់​ស្លាក​លេខ កំពង់ចាម 1A-0107 ជិះ​គ្នា​ពីរ​នាក់​, ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-2751 ជិះ​គ្នា​បីនាក់ និង​មួយគ្រឿង​ទៀត ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1B-9090 ជិះ​ឌុប​គ្នា​បីនាក់​។​

 

ប្រភព​ដដែល​បាន​បន្តទៀតថា មុន​ឈានដល់​ការនាំ​ខ្លួន​ក្មេង​ទំនើង ទាំង​៧​នាក់​ទៅ​អប់រំ​នេះ គឺ​ពួកគេ​បាន​ជិះ​ម៉ូតូ ចេញពី​ផឹកស៊ី​ស្ថិត​ក្នុង​​ស្ថានភាព​ស្រវឹង​ស្រា តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង ប្រដេញ​គ្នា​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ជិះ​ដល់​ចំណុចកើតហេតុ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៤ ពាក់​ស្លាក​លេខ កំពង់ចាម 1A-0107 បាន​រេ​ចង្កូត​ទៅបុក​ព្រះសង្ឃ និង​បុរស​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-5231 បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ព្រះសង្ឃ​បាន​រងរបួស​ដៃ​ម្ខាង​។ រីឯ​ក្មេង​ទំនើង​ជា​អ្នកជិះ​ម៉ូតូ​បង្កហេតុ ក៏​រងរបួស​បែកក្បាល​ម្នាក់​ផងដែរ​។​

 

​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ ដង្កោ បាន​ចុះមក​អន្តរាគមន៍​វាស់វែង ដើម្បី​អូស​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​យក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​ខណៈ​សមត្ថកិច្ច​កំពុង​វាស់វែង ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​បង្កហេតុ បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​មក​បង្ករឿង​ជាមួយ​សមត្ថកិច្ច រហូត​និយាយស្តី​មើលងាយ​សមត្ថកិច្ច ទើប​ឈានដល់​ការ ឃាត់ខ្លួន​យុវជន​ទាំងអស់ យកទៅ​កាន់​អធិការ​ខណ្ឌ​រង់ចាំ​សាកសួរ និង​ពន្យល់​ណែនាំ​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ចំណាត់ ការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំង​៧​នាក់​នៅឡើយ​ទេ ដោយសារ​កំពុង ស្ថិតក្នុង​ការ​សារ​សួរ ៕

S-296-400x275 art15.3 art15.5

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published