ឃើញ​ម៉ូតូ​គេ​ទុក​មុខផ្ទះ​អត់​ចាក់សោ​កមាន​សោ​ចាក់​ត្រូវ​រៀបនឹង​ជិះ​ម្ចាស់​គេ​ទាន់​ជាប់​ខ្នោះដៃ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បានធ្វើ​សកម្ម ភាព​លួច​យក​ម៉ូតូ​ដែល​គេ​ចត​ចោល​នៅ មុខផ្ទះ​បម្រុង​នឹង​ជិះ​ចេញទៅ​ត្រូវ​ម្ចាស់​គេ​ទាន់​ស្រែកថា​ចោរៗ នគរបាល​មកដល់ វាយខ្នោះ​បញ្ជូនមក​ខណ្ឌទួលគោក នៅវេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​២២៧ ភូមិ​៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។


​តាម​ប្រភពព័ត៌មាន​ពី​មន្ដ្រីនគរបាល  ខណ្ឌទួលគោក​បានឱ្យដឹង​ថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើនេះ​ឈ្មោះ​អ៊ុក ចាន់​ចេនឡា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​៤ ក្រុម​១១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រីឯ​ជនរងគ្រោះ​ឈ្មោះ​រស់ សា​រ៉ាវុធ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នក ចម្រៀង នៅ​ភោជនីយដ្ឋាន​រាត្រី​ឋានសួគ៌  ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។ វត្ថុតាង ដកហូត​ពី​ជនសង្ស័យ​ម៉ូតូ​ហុងដា​គុប​ជ្រុង សេ​៥០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខក​. ៥៤៧០​ក្រចេះ ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ ។​


​ប្រភពព័ត៌មាន​ដដែល​បន្ដទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បណ្ដើរ​ម៉ូតូ​ចេញពី​ក្នុងផ្ទះ ដោយ​ចត​នៅ មុខផ្ទះ​ដោយ​មិនបាន​ចាក់​សោក រួច​ក៏  ដើរចូល​ទៅក្នុង​ផ្ទះ​ស្រាប់តែ​មួយសន្ទុះ ក្រោយមក ជនសង្ស័យ​ខាងលើ​បានមក ដល់​និង​មាន​សោ​ម៉ូតូ​របស់ខ្លួន​យកមក ចាក់​ម៉ូតូ​របស់​ជនរងគ្រោះ​រួច​អូស​ចេញ មក​បម្រុង​នឹង​ជិះ ស្រាប់តែ​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​ចេញមក​ឃើញ ក៏​នាំគ្នា ស្រែកថា​មាន​ចោរលួច​ម៉ូតូ ភ្លាមនោះ ជនសង្ស័យ​បម្រុង​នឹង​រត់គេចខ្លួន​តែ​ត្រូវ  ប្រជាពលរដ្ឋ​និង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានមក អន្ដរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នោះ​វាយខ្នោះ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំ ពេញ​ចាត់ការ​តាមច្បាប់ ។ បន្ទាប់ពី​បញ្ជូន​ដល់​អធិការដ្ឋាន នគរ បាល​ខណ្ឌទួលគោក ជនសង្ស័យ​បាន​សារ ភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិត ប្រាកដ​មែន ៕

26

 

Leave a Reply

(*) Required, Your email will not be published