ព្រះអង្គម្ចាស់ ធម្មិកោ ពន្យល់​ពី​មូលហេតុ ដែល​លាលែង​ពី​លេខា​ផ្ទាល់ សម្តេចម៉ែ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ពន្យល់​អំពី​មូល​ហេតុដែល​ព្រះអង្គ​លាលែង​ពី​លេខា​ផ្ទាល់​សម្តេចម៉ែ គឺ​ដោយសារតែ​ព្រះអង្គ​មិន​ចង់​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រនិង​ព្រះមហាក្សត្រី​យា​នី ចូលមក​ឡូកឡំ​នៅក្នុង​ឆាកនយោបាយ​។​ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូល​កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣ ថា ព្រះអង្គ​បានដាក់​លិខិត​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅ​ដា​ក់នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣​។​

 


ព្រះអង្គ​បាន​មានបន្ទូល​បញ្ជាក់ថា ព្រះអង្គ​កំពុងតែ​រៀបចំ​ធ្វើលិខិត​លាលែង​ពី​លេខា​ផ្ទាល់​សម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ (​សម្តេចម៉ែ​) ឲ្យ​បាន​មុន​ដាច់​ខែឧសភា​នេះ​។​ ​មូលហេតុ​នៃ​ការលាលែង​ពី​តួនាទី​ជា​លេខា ផ្ទាល់​សម្តេចម៉ែ ត្រូវបាន​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពន្យល់ថា ដោយសារតែ​ព្រះអង្គ​មិន​ចង់​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ និង​មិន​ចង់​ឲ្យ​គេ​អូសទាញ​ស្ថាប័ន​ព្រះមហាក្សត្រ ឬមួយ​សម្តេចព្រះ​មហាក្សត្រី​ចូលមកក្នុង​ឆាកនយោបាយ ហេតុនេះហើយ​បានជា​ព្រះអង្គ​សម្រេច​ព្រះទ័យ​លាលែង កុំ​ឲ្យ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី មក​ចូល​លាយឡំ​ក្នុង​ឆាកនយោបាយ៕

26

 

Leave a Reply

(*) Required, Your email will not be published