មន្ដ្រីនគរបាល​ស្រុក​ប​កែវ​ម្នាក់​បើក​ម៉ូតូ​បុក​រថយន្ដ​កែច្នៃ​ស្លាប់

, , Leave a comment

ខេត្ត​រតនគិរី ៖ កាលពី​វេលា ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែ ឧសភា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​លេខ​៧៨ ក្នុងភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​ប​កែវ ខេត្ដ​រតនគិរី មន្ត្រី​ស្រុក​បរ​កែវ​១​រូប​បាន​បាត់បង់​អាយុជីវិត យ៉ាង​អាណោចអាធ័ម​នៅតាម​បណ្ដោយ​ផ្លូវ ខណៈ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី ផ្ទះ​ទៅ​យាម​នៅ​កន្លែងធ្វើការ រួច​ក៏​ជួប​គ្រោះថ្នាក់​ចរាចរ ដោយ​បើក​ម៉ូតូ​របស់ ខ្លួន​ទៅបុក​នឹង​រថយន្ដ​កែច្នៃ​គ្មាន​ភ្លើង​ចត នៅ​ចិញ្ចើម​ផ្លូវស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​តែម្ដង ។​

 

​មន្ដ្រីនគរបាល​ស្រុក​ប​កែវ​ដែល​ស្លាប់​នេះ​មាន ឈ្មោះ​មឿ​ល វ៉ាត អាយុ​៤៥​ឆ្នាំ ជា​មន្ដ្រីនគរបាល​នៅ ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​កែវ និង​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​លុង​ឃុ​ង ស្រុក​ប​កែវ ខេត្ដ​រតនគិរី ហើយ​ជន​រង គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម 1E-9079 ។ ចំណែក​រថយន្ដ កែច្នៃ​ជា​ប្រភេទ​រថយន្ដ​ដឹកឈើ​ហ៊ុ​ប​ដែល គ្មាន​លក្ខណៈ​គ្រប់គ្រាន់ ។​


​បើតាម​សេចក្ដីរាយការណ៍​ព័ត៌មាន បានឱ្យដឹងថា មុនពេល​កើតហេតុ​ជន​រង គ្រោះ​បាន​ចេញពីផ្ទះ​របស់ខ្លួន​នៅ​ភូមិ​-​ឃុំ លុង​ឃុន ឆ្ពោះ​មកកាន់​អធិការដ្ឋាន​នគរ បាល​ស្រុក​ប​កែវ​ដើម្បី​យាម​នៅ​ទីនោះ ។ ខណៈ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៧៨ មកដល់​ចំណុចកើតហេតុ​មិនដឹង​ជា មូលហេតុ​យ៉ាងដូចម្ដេច​ស្រាប់តែ​ជន​រង គ្រោះ​ជិះ​ម៉ូតូ​ទៅបុក​រថយន្ដ​កែច្នៃ​ចត​នៅ ចិញ្ចើមផ្លូវ​ចំ​ផ្នែក​ខាងក្រោយ​យ៉ាង​ពេញ ទំហឹង​បណ្ដាលឱ្យ​បោក​បែកក្បាល​ស្លាប់ ភ្លាមៗ​តែម្ដង ។​


​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថា មូលហេតុ​ដែល​នាំ​គ្រោះថ្នាក់​នេះ ទី​១​ដោយសារ តែ​ជនរងគ្រោះ​បើកបរ​ក្នុង​ល្បឿន​លឿន នៅពេល​ព្រលប់ ហើយ​ជាពិសេស​រថយន្ដ ដែល​ចត​នៅលើ​ចិញ្ចើមផ្លូវ​ជា​ប្រភេទ រថយន្ដ​កែច្នៃ​សម្រាប់​ដឹកឈើ​ហ៊ុ​ប និង ទាញ​ឈើ​ធំៗ​នោះ មិនបាន​ដាក់​ភ្លើង សញ្ញា ឬក៏​មែកឈើ​អ្វី​សម្គាល់​នៅលើ ផ្លូវ​នោះទេ ទើប​បណ្ដាលឱ្យ​ជនរងគ្រោះ បើក​ម៉ូតូ​ទៅបុក​យ៉ាង​ដូច្នេះ ។ ដោយ ឡែក​អ្នកបើករថយន្ដ​កែច្នៃ​ប្រភេទ​នេះ​ក៏ បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ ខណៈ ឃើញ​ជនរងគ្រោះ​បាន​ស្លាប់​នៅ​នឹង កន្លែង ៕

26

 

Leave a Reply

(*) Required, Your email will not be published