បាក់​រលំ ស្ពាន​មួយកន្លែង ឡាន​និង​មនុស្ស អណ្តែត​ពេញ ផ្ទៃ​ទឹកទន្លេ​

, , Leave a comment

​វ៉ាស៊ីនតោន ៖ មនុស្សក៏ដូចជា​ឡាន​មួយចំនួនត្រូវបាន​អណ្តែត  និង​លិច​ចូល​​ទៅក្នុង​ទន្លេ បន្ទាប់ពី​ធ្លាក់ចូល​ក្នុង​ទឹកទន្លេ Skagit ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់ពី​មាន​​ការដួលរលំ​បាក់​ស្ពាន​មួយ​នេះ   នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ពី​គេហទំព័រ​សារ​​ព័ត៌មាន​បរទេស ស្កា​យ ដែល​ទើបតែ​បានចេញ​ផ្សាយ​មុននេះ​បន្តិច​។​

 

​លើសពីនេះ ប្រភព​សារព័ត៌មាន​ដដែល​បន្ថែមថា មនុស្ស ៣ នាក់​ត្រូវបាន​ជូ​យស​ង្គ្រោះ​​ក៏ប៉ុន្តែ   មិនទាន់មាន​របាយការណ៍​បញ្ជាក់ថា  មាន​មនុស្ស​រងរបួស​ធ្ងន់ ក៏ដូចជា ស្លាប់​​បាត់បង់​នោះ​នៅឡើយ​ទេ​។​ ​គួរបញ្ជាក់​ផងដែរ​ថា   មកទល់នឹង​ពេលនេះ  ក្រុមមន្ត្រី​ប៉ូលីស​ប្រចាំ​រដ្ឋធានី​មួយ​នេះ ក៏​ ​កំពុង​ចេញ​យុទ្ធនាការ​របស់ខ្លួន ដោយ​ធ្វើការ​តាមដាន​ស៊ើបអង្កេត ថា​តើ វា​ពិតប្រាកដ​​ទេ ដែលថា​ស្ពាន​មួយ​នេះ បាន​បាក់​រលំ​ក៏​ដោយសារតែ​ឡាន​ដឹកទំនិញ​ធន់​ធំ​បាន​បើក​​បុក បើ​យោងតាម​សម្តី​សាក្សី ដែលជា​ហេតុ​ធ្វើអោយ​មនុស្ស ក៏ដូចជា​ឡាន​មួយចំនួន​​បាន​ធ្លាក់​ចូលក្នុង​ទឹកទន្លេ នឹង​បង្ក​ជា​បញ្ហា​ស្ទះចរាចរណ៍​ផងដែរ​៕​

9225426-1-1-522x293-24-05-2013--13-36-00 9225390-1-1-1-522x293-24-05-2013--13-35-41 9225422-1-1-522x293-24-05-2013--13-34-48

 

 

Leave a Reply

(*) Required, Your email will not be published