ទោះជា​ព្យាយាម​ឆ្លើយ​ដោះសារ តែ​ចៅក្រម​មាន​ឆន្ទានុសិទ្ធិ ក្នុង​ការសម្រេច​ផ្ដន្ទាទោស​កូន​របស់​ឧកញ៉ា ឌួង ងៀប​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ ករណី​ក្រុម​ក្មេង​ទំនើង​ប្រើ​អំពើហិង្សា បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​ការ​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដែលជា​កូន​របស់​ឧកញ៉ា ឌួង ងៀប ដោយមាន​លោក សេង នាង ចៅក្រម​ជំនុំជម្រះ និង​លោកស្រី  ស៊ឺ វ​ណ្ណី ជា​តំណាង​អយ្យការ ហើយ​ការជំនុំជម្រះ​នេះ​ធ្វើឡើង​ចំពោះមុខ​ជន​ត្រូវ​ចោទ​៣​នាក់ រួមមាន ១-​ឌួង ឧត្ដម​ឆ​វិ​ន ហៅ ឌួង ឆាយ​, ២-​ឌួង គឹម​ឡុង និង​៣- យូ រ៉ា​យុទ្ធ ។​


​ក្រុម​ក្មេង​ទំនើង ជា​កូន​ឧកញ៉ា ឌួង ងៀប ត្រូវបាន​តំណាង​អយ្យការ​ចោទ ប្រកាន់​លើ​បទល្មើស​ចំនួន​៣ គឺ​១-​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​, ២-​បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​៣-​បទ​ធ្វើឱ្យ ខូចខាត​ទ្រព្យសម្បត្ដិ​អ្នកដទៃ​ដោយ ចេតនា ។ នៅក្នុង​សវនាការ ក្រុម​ក្មេង​ទំនើង បាន​ឆ្លើយ​ដោះសា និង​បដិសេធ​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​របស់​តំណាង​អយ្យការ ព្រមទាំង​ទម្លាក់កំហុស​ទាំងអស់នេះ  ទៅលើ​អង្គរក្ស​របស់ខ្លួន ដើម្បីឱ្យ​មានការ លើកលែង​ការចោទប្រកាន់ ប៉ុន្ដែ​ការឆ្លើយ​របស់​ជន​ត្រូវ​ចោទ​ទាំងអស់ គឺ​ពុំ​ស៊ីសង្វាក់​គ្នា ។


​បន្ទាប់ពី​ជន​ត្រូវ​ចោទ​បាន​បំភ្លឺ​ចំពោះ មុខ​តុលាការ និង​ចាត់ទុកថា ជាការ​ដោះសា​ដើម្បីឱ្យ​មានការ​លើកលែង បទចោទប្រកាន់​នេះ ក្នុងនោះ​សាក្សី​ដែលជា​ភរិយា របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ឧត្ដម​ឆ​វិ​ន ក៏បាន​ឆ្លើយ​ផងដែរ ការប្រតាយប្រតប់គ្នា​នោះ គឺ​ឈ្មោះ ម៉ាប់ និង​ឈ្មោះ ស្នា ជា​អង្គរក្ស ផ្ទាល់​របស់ខ្លួន​ជា​អ្នកធ្វើ មិនបាន​ពាក់ព័ន្ធ ជាមួយ​ជន​ត្រូវ​ចោទ ហើយ​ចំពោះ​ករណី ខុន​ដូ​នៅ​អ៊ឹម​ភើ​រៀល​នោះ គឺ​ឪពុកក្មេក របស់ខ្លួន បាន​ជួល​ឱ្យ​ខ្លួន​និង​ប្ដី រួមទាំង​ប្អូន​ស្នាក់នៅ​តែប៉ុណ្ណោះ​។


​បើទោះជា​ជន​ត្រូវ ចោទ​បាន​ឆ្លើយ ដើម្បី​ជាការ​ដាក់បន្ទុក​យ៉ាងណាក៏ដោយ ប៉ុន្ដែ​តាម​ការ​ស្ដាប់​ចម្លើយ​របស់​សាក្សី ដែល​បានឃើញ​ហេតុការណ៍ បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ​កាលពី​វេលា​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤​មេសា​ឆ្នាំ ២០១៣ នៅ​ភោជនីយដ្ឋាន​ហ្គេ​ឡា​ឡា​រ៉ង់ ដែល​ឋិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន គឺ​បានឃើញ​ឈ្មោះ ឌួង ឧត្ដម​ឆ​វិ​ន ហៅ ឌួង ឆាយ និង​មាន​គ្នា​២-៣​នាក់​ទៀត​បាន ដើរទៅ​ទះ​តុ​និង​វាយ​ជនរងគ្រោះ​ដែល កំពុងមាន​កម្មវិធី​សប្បាយ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឱ្យ​រងរបួស​ធ្ងន់ធ្ងរ និង​បាន​ដក​កាំ ភ្លើង​គំរាម​ថែមទៀត ប៉ុន្ដែ​ជនរងគ្រោះ​បាន​រត់​ចូលក្នុង​បន្ទប់ទឹក​គេចខ្លួន ដាក់​គន្លឹះ​ខាងក្នុង ទើប​ពួកគេ​បាននាំគ្នា​ឡើង​រថយន្ដ​គេចខ្លួនបាត់ ។​


​លោកស្រី ស៊ឺ វ​ណ្ណី តំណាង​អយ្យការ បានធ្វើការ​សន្និដ្ឋានថា ឈ្មោះ ឌួង ឧត្ដម ឆ​វិ​ន ហៅ ឌួង ឆាយ ពិតជា​បាន​ប្រ​ព្រឹ​ត្ដ ដូច​ការចោទប្រកាន់ និង​សំណូមពរ​ឱ្យ ធ្វើការ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ។  ពី​ស្ដាប់​ការដេញដោល និង​សន្និដ្ឋាន​រួចមក​លោក សេង នាង ចៅក្រម​ជំនុំ ជម្រះ​ក៏បាន​លើក​ពេល​ប្រកាស​សាលក្រម ករណី​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​ទៅ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ ។ យ៉ាងណាក៏ដោយ​កូន​របស់​ឧកញ៉ា ឌួង ងៀប ជា​ក្រុមបងធំ​ដែល​ធ្លាប់ប្រើ​អំពើហិង្សា បាញ់បោះ​សេរី​ជាច្រើនលើក​ច្រើនសា នៅ​រាជធានី​ភ្នំពេញ បើទោះជា​ពេល នេះ​មាន​ចេតនា​ឆ្លើយ​ភូតកុហក​តុលាការ ប៉ុន្ដែ​ចៅក្រម​នឹងមាន​ឆន្ទានុសិទ្ធិ​ក្នុងការ សម្រេច​ធ្វើការ​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ ទៅតាម​ផ្លូវច្បាប់​៕

21-May

 

Leave a Reply

(*) Required, Your email will not be published