ឡង់​គ្រី​ស័​រ​បែក​កង់​ខាងមុខ ជ្រុល​ចង្កូត​ទៅបុក​ដើម​ស្វាយ​បាក់​អស់​៣​ដើម និង​​លំ​នៅ​ដ្ឋាន​​ប្រ​ជា​ពល​រដ្ឋ​

, , Leave a comment

ខេត្តកំពង់ចាម ៖ លំ ​នៅ​ដ្ឋាន​​របស់​​ប្រ​ជា​ពល​រដ្ឋ​​មួយ​កន្លែង​​ត្រូវ​បាន​​រង​​ការ​ខូច​ខាត​ ​យ៉ាង​ដំ​ណំ ដោយ​សារ​តែ​​ត្រូវ​​រថ​យន្ត​​ម៉ាក​​ឡង់​​គ្រី​​ស័​រ​មួយ​គ្រឿង បើក​​បុក​​ទាំង​​កំ​រោល កាល​ពី​​វេ​លា​​ម៉ោង​៣​និង​​១៥​​នាទី រសៀល​​ថ្ងៃ​ទី​​២៥ ខែ​ឧសភា ឆ្នាំ​២០១៣ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​អណ្តូង​ចម្រោះ ឃុំ​អម្ពិល ស្រុក​កំពង់សៀម​។​

 

​បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្កហេតុ​ខាងលើ​មាន​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2N 1349 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្កហេតុ​ខាងលើ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បែក​កង់​ខាងមុខ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​រះ​ដើម​ស្វាយ​បាក់​អស់​ចំនួន​៣​ដើម រួច​ក៏​បន្ត​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​។ ប៉ុន្តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នោះ មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​នោះឡើយ​។​

 

​បន្ទាប់ពី​បានកើត​ហេតុ គឺ​គេ​បានឃើញ​ម្ចាស់​រថយន្ត​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល​។ បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវបាន​សមត្ថ កិច្ច​​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

1

 

Leave a Reply

(*) Required, Your email will not be published