​មន្ត្រី​យោធា​ម្នាក់​ស្រវឹង​ជោក បើករថយន្ត​បោះពួយ​ទៅបុក​ដើម​អំពិល​ពេញទំហឹង រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ មន្ត្រី​យោធា​ម្នាក់​ស្រវឹង​ជោក បើករថយន្ត​ជ្រុល​ចង្កូត ទៅបុក​ដើម​អំពិល​ពេញទំហឹង កៀប​នឹង​ដៃចង្កូត​រថយន្ត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​ម៉ោង​១២​និង​៤៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៣ នៅត្រង់ចំណុច​មុខ​របង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា លើ​កំណាត់​មហាវិថី​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

 

​ព័ត៌មាន​ពីសា​ក្សី​ឃើញ​ក្នុង​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​បង្ក តា​កូ​ម៉ា​(​ពីរ​បាំង​) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6561 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​មហាវិថី​ព្រះស៊ីសុវត្ថិ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅបុក​ដើម​អំពិល​ពេញទំហឹង រថយន្ត​ហោះ​ឡើង​ទៅលើ​ហើយ​ធ្លាក់​មកវិញ បែក​កង់​ក្រោយ និង​ដាច់​កង់​មុខ ផ្ទុះ​ពោង បណ្តាល​ឲ្យ​អ្នកបើកបរ​កៀប​ជាប់​នឹង​ចង្កូតរថយន្ត រងរបួស​ធ្ងន់​។​

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះចក បាន​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ដោះស្រាយ ហើយ​បុរសរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​៕

8866666666erkdfhjkasd

 

Leave a Reply

(*) Required, Your email will not be published