​សំណុំរឿង​និស្សិត​ពេទ្យ បើករថយន្ត​បុក​កុមារ​៣​នាក់​ស្លាប់ និង​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់ នឹងត្រូវ​ជំនុំជម្រះ​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ សំណុំរឿង​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦​ម្នាក់ ឈ្មោះ គា​ម​ពិសិដ្ឋ ណា​រីតា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ត្រូវជា​កូនស្រី​របស់លោក គា​ម ពិសិដ្ឋ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ដែល​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរ​រា​ចរណ៍​បណ្តាល​ឲ្យ​កុមារ​៣​នាក់​ស្លាប់ និង​មនុស្ស​៦​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ នៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ ត្រូវ​លោក កោ វណ្ឌី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ដើម្បី​បើកសវនាការ​ជំនុំជម្រះ បន្ទាប់ពី​និស្សិត​ពេទ្យ​រូបនេះ ជាប់ពន្ធនាគារ​អស់​រយៈពេល​៣​ខែ​៣​ថ្ងៃ មកហើយ​។​

 

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៣ ត្រង់ចំណុច​ភ្លើងស្តុប​ក្រសួងមហាផ្ទៃ ខណៈដែល​និស្សិត​ពេទ្យ​រូបនេះ​បាន​បើករថយន្ត​កា​ម៉ា​រី​បា​ឡែ​ន បុក​ម៉ូតូ​មួយគ្រឿង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ហើយ​បន្ថែម​ល្បឿន​ទៅបុក​រះ​ម៉ូតូ​និង​កង់​មួយចំនួន រួច​រេ​ចង្កូត​ទៅបុក​ជ​ញ្ជាំ​ង​ក្រសួងមហាផ្ទៃ​ទៅមុខ​លែងរួច ទើប​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ចូល​ក្រសួងមហាផ្ទៃ និង​បញ្ជូន​បន្តទៅ​ការិយាល័យ​ចរ​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​។​

 

​ក្រោយពី​ធ្វើការ​សាកសួរ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​និស្សិត​ពេទ្យ​រូបនោះ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។ កាលពី​រសៀល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៣​កន្លងទៅ តុលាការ​បានសម្រេច​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ បើករថយន្ត​បង្ក​ឲ្យ​អ្នកដទៃ​ស្លាប់ និង​រងរបួស​ដោយ​អ​ចេតនា​៕​

26 (2) 26 (1)

 

Leave a Reply

(*) Required, Your email will not be published