​កូរ៉េខាងជើង​ចង់​ចរចា​ដើម្បី​បញ្ចប់​ភាព​តានតឹង នៅ​តំបន់​ឧបទ្វីប​កូរ៉េ ហើយក៏​ចង់​ផ្សះផ្សា​ជាមួយ​ចិន​ផងដែរ​

, , Leave a comment

​កូរ៉េខាងជើង​មានបំណង​ចរចា​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​នានា ដើម្បី​បញ្ឈប់​ភាព​តានតឹង​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ ខណៈដែល​ខ្លួន​ចង់​ជួសជុល​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ប្រទេស​ចិន​។ ​នេះ​គឺជា​ការលើកឡើង​របស់​លោក Choe Ryong Hae ដែលជា​ប្រេសិត​ពិសេស​របស់​កូរ៉េខាងជើង និង​ជាម​នុស្ស​ជំនិត​របស់លោក គីម ជុង អ៊ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ហើយ​ការ​ថ្លែង​បែបនេះ​ត្រូវបាន​ធ្វើឡើង ក្នុងពេលដែល​លោក​បាន​ជួប​លោក Liu Yunshan ដែលជា​សមាជិក​គណៈកម្មកា​រ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ​ក្នុង​បក្ស​ក​ម្មុយ​នី​ស្តិ៍​ចិន​។​

 

​លោក​បាន​និយាយថា កូរ៉េខាងជើង ពេញចិត្ត​នឹង​កិច្ចប្រឹងប្រែង​របស់​ចិន​ដែល​ចង់​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ ក៏ដូចជា​ជួយ​ជំរុញ​ឲ្យ​មានការ​ចរចា​គ្នា​ឡើងវិញ​។​ ​ប្រេសិត​ពិសេស​របស់​កូរ៉េខាងជើង​រូបនេះ គ្រោង​នឹង​ជួប​ប្រធានាធិបតី​ចិន​លោក ស៊ីន ជីន ពីង សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​ចិន​លើក​នេះ​ផងដែរ​។​ ​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ ចិន​បានសម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ធនាគារ​ដ៏​សំខាន់​របស់​កូរ៉េខាងជើង ដើម្បី​ទុកជា​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង កន្លងទៅ​៕​

1369315061732_1369315061732_r

 

Leave a Reply

(*) Required, Your email will not be published