​ជប៉ុន​និង​ថៃ​ព្រមព្រៀងគ្នា​ថា នឹង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ជិតស្និទ្ធ​

, , Leave a comment

​មេដឹកនាំ​នៃ​ប្រទេស​ជប៉ុន និង​សម​ភាគី​ថៃ បាន​ព្រមព្រៀងគ្នា​ថា ប្រទេស​ទាំងពីរ​នឹង​រក្សា​ឲ្យ​បាន​នូវ​ការទាក់ទង​កាន់តែ​ជិតស្និទ្ធ និង​ពង្រឹង​ផ្នែក​សន្តិសុខ ព្រមទាំង​ចំណងទាក់ទង​លើ​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​។​ ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​សូអា​បេ បាន​ជួប​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា់​ត់​ត្រា ក្នុង​ក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ក្នុងជំនួប​លើក​នេះ លោក អា​បេ បានចាត់ទុក ថៃ ថា​ជា​ប្រទេស​ដ៏​សំខាន់​មួយ​ក្នុង​សមាគម​អាស៊ាន​។ លោក​បាន​ថ្លែងថា ជប៉ុន​ចង់​អភិវឌ្ឍ​ទំនាក់ទំនង​ក្នុងពេល​មាន​បរិយាកាស​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ក្នុង​តំបន់​អាស៊ី​។​

 

​ដោយឡែក លោកស្រី យី​ង​ឡាក់ បាន​និយាយថា ប្រទេស​របស់លោក​ស្រី ចង់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ជប៉ុន​លើ​វិស័យ​ផ្សេង​។ លោក អា​បេ បាន​បន្ថែមទៀតថា ការស្ថាបនា​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ក្នុងប្រទេស​ថៃ រួមបញ្ចូល​ទាំង​ផ្កាយរណប​អង្កេត​លើ​ផែនដី និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នឹង​បង្កើត​ភាពរុងរឿង សម្រាប់​ប្រទេស​ទាំងពីរ​។ លោក​បាន​បន្តទៀតថា ជប៉ុន ចង់​ផ្តល់​ការចែករំលែក​ក៏​សកម្ម​លើ​កិច្ចការ​ទាំងនេះ សម្រាប់​ប្រទេស​ថៃ​។​

 

​លោកស្រី យី​ង​ឡាក់ បាន​ថ្លែង​នូវ​ការ​ស្វា​គម​ចំពោះ​បំណង​របស់​ជប៉ុន ដោយ​លោកស្រី​បាន​បន្ថែមថា ប្រទេស​របស់លោក​ស្រី កំពុងតែ​មានការ​អភិវឌ្ឍ​អាស្រ័យ​លើ​ការវិនិយោគ​របស់​ជប៉ុន​។ លោក អា​បេ បានស្នើ​ឲ្យ​ថៃ​បញ្ឈប់​ភាព​រឹតបន្តឹង​លើ​ការ​នាំចូល​ផលិតផល​អាហារ​ពី​ប្រទេស​ជប៉ុន​។​ ​គូរ​បញ្ជាក់ថា ថៃ បាន​រឹតបន្តឹង​ការ​នាំចូល​អាហារ​ពី​ជប៉ុន ក្រោយ​ពេលដែល​ជប៉ុន​ជួប​ឧប្បត្តិហេតុ​នុយក្លេអ៊ែរ​នៅ Fukushima កាលពី​ពីរ​ឆ្នាំមុន​។​ ​ជាការ​ឆ្លើយតប​នឹង​សំណើ​នេះ លោកស្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ថៃ​នឹង​ពិចារណា​លើ​រឿងនេះ ប្រកបដោយ​ភាព​វិជ្ជមាន​៕

U47P5029T2D550324F24DT20130118091807

 

Leave a Reply

(*) Required, Your email will not be published