ស៊ឹម ថៃ​ណា ទម្ងន់​មិនទាន់​ដូចដើម

, , Leave a comment

​ដោយ​ជ្រុល​ឲ្យ​ឡើង​ទម្ងន់​ដល់​ទៅ​ជាង ១០​គីឡូ ក្រោយ​ទៅ​សម្ដែង​នៅ​អាមេរិក​អស់​រយៈពេល​ប្រហែល​៣​ខែ កាលពីពេល​កន្លងទៅ ស៊ឹម ថៃ​ណា ប្រាប់ថា ការប្រឹងប្រែង​របស់​នា​ង​ក្នុងការ​សម្រក​ឲ្យ​មាន​រាង​ដូចដើម​វិញ​នៅ​មិនទាន់បាន​ផល​តាមចិត្ត​ប៉ង​នៅឡើយ​ទេ​។​ កាលពីពេល​កន្លងទៅ ស៊ឹម ថៃ​ណា បាន ប្រាប់​ឲ្យ​ដឹងថា នាង​នៅ​ស្ទាក់ស្ទើរ​នៅឡើយ ក្នុងការ​បង្ហាញខ្លួន​ជា​សាធារណៈ ពិសេស​ក្នុងការ​ចូលរួម​កម្មវិធី​ជួបជុំ​អ្នកសិល្បៈ​ណាមួយ​។ តារាចម្រៀង​រូបនេះ ថ្លែងថា “​ខ្ញុំ​ខំ​ណាស់​បង ប៉ុន្តែ​ឥឡូវ​អត់​បាន​ដូចដើម​ទេ គឺ​ទើបតែ​ស្រក់​បាន​២​គីឡូ​ប៉ុណ្ណោះ​”​។​


​ស៊ឹម ថៃ​ណា បន្តថា ដូចនេះ នាង​នៅតែ​បន្ត​លាក់ខ្លួន គឺ​រហូតដល់​ស្រក​មក​នៅ​ទម្ងន់​ដើម​វិញ ត្បិត​អី​គីឡូ​របស់​នាង​ក្នុងពេល​ឥឡូវ​ដែល​ឡើងដល់ ៥៨​គីឡូ​នោះ មើលទៅ​អាក្រក់​មើល​ណាស់​។ ថៃ​ណា និយាយថា “​ទាល់តែ​ស្រក​ដល់​ទម្ងន់​ដើម​របស់ខ្ញុំ គឺ​៤៨ ទៅ ៥០ គីឡូក្រាម ទើប​អាច​ចេញទៅ​ខាងក្រៅ​ជួប​មហាជន និង​ប្រកប​អាជីព​ចម្រៀង​វិញ​បាន​”​។​ ​ក្នុង រយៈពេល​ដែល​នាង​ដាក់​កម្ហិត​ខ្លួនឯង​មិន​ចេញ​ក្រៅ​ផ្ទះ​ព្រោះតែ​រឿង​ឡើង ទម្ងន់​ជ្រុល​នេះ ថៃ​ណា បញ្ជាក់ថា នាង​បាន​បាត់បង់​ឱកាស​ជាច្រើន ព្រោះ​តែមាន​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​អញ្ជើញ​នាង​ឡើង​ច្រៀង​ជាតា រា​កិត្តិយស តែ​នាង​បង្ខំចិត្ត​បដិសេធ ក្នុងនោះ​មានដូចជា ទូរទស្សន៍ CTN បាយ័ន និង​ទូរទស្សន៍​អប្សរា​។​


​អតីត​តារាចម្រៀង​ផលិតកម្ម M រូបនេះ លើកឡើងថា “​មិនមែន​ខ្ញុំ​វាយឫក​ទេ ប៉ុន្តែ​ដូច​ខ្ញុំ​ប្រាប់​អីចឹង មកពី​រូបរាង​ខ្ញុំ​ធាត់​ពេក ទើប​អត់​ទាន់​ហ៊ាន​ចេញមុខ។ ដូច្នេះ​សូមទោស​បង​ខាង​ទូរទស្សន៍​ផង​!”​។​ ​យ៉ាងណាក៏ដោយ តារាចម្រៀង​ដែល​មិនទាន់​រក​ទ្រនំ​ថ្មី​ជ្រក​បាន​រូបនេះ បាន​សង្កត់ធ្ងន់ថា នាង​នឹងមិន​បណ្តោយ​ឲ្យ​បញ្ហា​ឡើង​ទម្ងន់​ជ្រុល​នេះ តោងទាម​នាង​យូរពេក​ដែរ  ក្នុងនោះ នាង​បាន​បញ្ជាក់ថា នឹង​កម្ហិត​ខ្លួនឯង​២​ខែ​ទៀត ជាមួយនឹង​យុទ្ធវិធី​កាន់តែច្បាស់​លាស់​ជាង​មុន គឺ​បន្ត​បង្អត់​បាយល្ងាច​ព្រមទាំង​ឆ្លៀតពេល​ហាត់ប្រាណ​ក្នុង​មួយថ្ងៃ ៤០​នាទី​ជា​កំណត់ ខណៈ​កន្លងមក​នាង​នៅ​ថ្លោះធ្លោយ​ម្តងម្កាល​។ ទោះយ៉ាងណា​ក៏ដោយ ថៃ​ណា អះអាង ថា​នាង​មិន​សម្រក​ទម្ងន់​តាម​ការ​បញ្ចុះ​ដោយ​ប្រើ​ថ្នាំ ឬ​ផលិតផល​ផ្សេងៗ​ជាដាច់ខាត​ដ្បិតអី​នាង​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​។​


​កញ្ញា ស៊ឹម ថៃ​ណា បាន​ចេញទៅ​សម្តែង និង​ច្រៀង​នៅ​អាមេរិក​៣​ខែ ដោយបាន​វិល​មក​ស្រុក​ខ្មែរ​វិញ​កាលពី​ពា​ក់ណ្តាល ខែវិច្ឆិកា ឆ្នាំ​២០១២​។ ការវិលត្រឡប់ នាង​បាន​ឡើង​ទម្ងន់​យ៉ាងគំហុក​ពេល​ប៉ះ​រសជាតិ​អាហារ​បរទេស​។ ដោយសារតែ​បែបនេះហើយ ទើប​នាង​អត់​ព្រម​ចេញមុខ​សោះ តាំងពី​មកដល់​ស្រុក ដោយ​នាង​យក​ពេលនោះ មក​សម្ងំ​សម្រក​ទម្ងន់​ឲ្យ​មក​នៅ​សភាព​ដើម​វិញ​សិន​៕

26 (2)

 

 

Leave a Reply

(*) Required, Your email will not be published