កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ពីបទ​កាច់​សោក​ម៉ូតូ​

, , Leave a comment

ខេត្តកំពង់ចាម ៖ កម្លាំង​សហការ​របស់​នគរបាល​ស្រុក​ត្បូងឃ្មុំ និង​កម្លាំង​នគរបាល​ស្រុក​តំបែរ ចុះ​ធ្វើ​វិធានការ​រដ្ឋបាល​លើផ្លូវ​សាធារណៈ ឆែកឆេរ រកឃើញ​វត្ថុតាង​សោ​អក្សរ​តេ​១​សម្រាប់ ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ។​ ​លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នង​រង​បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​ខេត្ត ឲ្យ​កម្លាំង​សហការ​ចុះ​ធ្វើ​វិធានការ​រដ្ឋបាល​លើផ្លូវ​សាធារណៈ នៅ​រសៀល​ម៉ោង​១៤ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ ត្រង់ចំណុច​ភូមិ​ល្ងាង ឃុំ​ល្ងាង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។


​កម្លាំង​បានធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ ទៅលើ​ជនសង្ស័យ​ចំនួន​៣​នាក់ ១.​ឈ្មោះ  អូន អូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្រឡប់ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ២.​ឈ្មោះ អ៊ា​ន ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ល្វេ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ។ ៣.​ឈ្មោះ សំរិទ្ធ ចិត្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ល្វេ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ។


​អ្នក ទាំង​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សា​រុ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កម្លាំង​ឆែកឆេរ​រកឃើញ​វត្ថុតាង​សោ​អក្សរ​តេ​១​ឈុត សំរាប់​កាច់​សោក​ម៉ូតូ ។ ពេលនោះ​យើង​បាន​រាយការណ៍​សុំ​យោបល់​ទៅ​លោក ស្នងការ និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ធ្វើការ​ឃាត់ខ្លួន និង​សួរចម្លើយ ហើយ​ជនសង្ស័យ​បាន​សារភាពថា នៅថ្ងៃនេះ​ពួកគេ​បានចេញ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ម៉ែន ហើយ​រយៈពេល​កន្លងមក គេ​ក៏បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ នៅក្នុង​ទឹកដី​ស្រុក​តំបែរ​៣​ទៅ​៤​លើក​រួចមកហើយ ។


​យោង តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ វា​ស៊ីសង្វាក់​នឹង​ម្ចាស់​រងគ្រោះ​ដែល​បាត់​ម៉ូតូ​នៅ​ស្រុក​តំបែរ នា​ថ្ងៃទី​១២ ឧសភា ២០១៣ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង និង​ម៉ូតូ​ជា​មធ្យោបាយ​មកកាន់​ការិយាល័យ​ជំនាញ​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ម៉ោង​២ រសៀល​ថ្ងៃទី​២១ ឧសភា ២០១៣​នេះ ចាត់ការ​ទៅតាម​នីតិវិធី ៕

24

 

Leave a Reply

(*) Required, Your email will not be published