ខឹង​ម្ដាយ​សួរនាំ​រកលុយ ៥ ម៉ឺន​រៀល កូនប្រុស​ចិ​ត្ដ​ខ្លាំង​លេបថ្នាំ​សម្លាប់ខ្លួន​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ដោយសារ​ខឹង​ម្ដាយ​សួរនាំ​រឿង​លុយ​ចំនួន ៥ ម៉ឺន​រៀល យុវជន ឆេង រិទ្ធី អាយុ​២០​ឆ្នាំ បាន​លេបថ្នាំ​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ​២០១៣ ហេតុការណ៍​នៃ​ការផឹក​ថ្នាំ​បាញ់​សណ្ដែក​សម្លាប់ខ្លួន​នេះ​ស្ថិតនៅក្នុង​ភូ​មិច​ន្ល​ក់​ក្រៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

 

​តាម​សម្ដី​ស្ដ្រី​ជា​ម្ដាយ​ឱ្យដឹង ថា មុនពេល​កូន​លេបថ្នាំ​សម្លាប់ខ្លួន​គាត់​បាត់​លុយ ៥​ម៉ឺន​រៀល ពេលនោះ​ក៏​សួរ​ទៅ​កូនប្រុស ថា​“​កូន​ឯង​មាន​យកលុយ​៥​ម៉ឺន​រៀល​ទេ​…?” គ្រាន់តែ​ម្ដាយ​សួរ​ប៉ុណ្ណឹង​ស្រាប់តែ​កូន ប្រុស​របស់គាត់​មិន​និយាយស្ដី​អ្វី​ទាំងអស់  ហើយក៏​រត់​ចេញពីផ្ទះ​ទៅ​កន្លែង​ដាំ​បន្លែ បាត់ ។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ មាន​ក្មេង​ប្រាប់​គាត់​ថា “​កូន​មីង​ផឹកថ្នាំ បាញ់​សណ្ដែក​សម្លាប់ខ្លួន​ទៅហើយ​” ។​


​ស្ដ្រី​រូបនេះ​បន្ដទៀតថា បន្ទាប់ពី​ឮ ក្មេង​ក្នុងភូមិ​ប្រាប់​ដូច្នេះ បងប្អូន​កូនក្មួយ ក៏​នាំគ្នារ​ត់ទៅ​គ្រាហ៍​យក​កូន​គាត់​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក ។ ករណី​លេប ថ្នាំ​សម្លាប់ខ្លួន​នេះដែរ​បងប្អូន​ជនរងគ្រោះ បាន​និយាយថា មុនពេល​យក​ជនរងគ្រោះ មក​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​គឺ គេ​បាន​នាំមក​គ្លីនិក​ឯកជន​នៅ​ផ្សារ​គគីរ ឱ្យជួយ​ព្យាបាល ប៉ុន្ដែ​គ្លីនិក​ឯកជន​បាន រុញ​ឱ្យទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​វិញ ។ ពេលទៅដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក មន្ទីរ ពេទ្យ​ស្រុក​ក៏បាន​បញ្ជូនមក​មន្ទីរ​ពេទ្យ មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី​) ហើយ គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​មាន​សភាព សភាព​ធ្ងន់ធ្ងរ ៕

25

 

Leave a Reply

(*) Required, Your email will not be published