កីឡាករ​ខ្សែការពារ Gael Clichy បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Man City រហូតដល់​ឆ្នាំ ២០១៧

, , Leave a comment

​យោងតាម​ប្រភពព័ត៌មាន​របស់ AP ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២០ ឧសភា ឆ្នាំ​២០១៣ បានឱ្យដឹងថា កីឡាករ​ខ្សែការពារ​សញ្ជាតិ​បារាំង Gael  Clichy បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ​បន្តទៀត​ជាមួយនឹង​ក្លឹប Man City ។​ការយល់ព្រម​បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ​មានន័យថា កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​អាច​បន្ត​ស្នាក់នៅ​ជាមួយ​ក្លឹប​អ្នកមាន  Man City រហូតដល់​ឆ្នាំ​២០១៧ ។


​បន្ទាប់ពី​ចុះ​កុងត្រា​រួចរាល់​ហើយ កីឡាករ Gael Clichy បាន​និយាយថា «​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​ដោយ​បាន​មន្ត្រី​ក្លឹប​ទាំងអស់ ផ្ដល់​ទំនុកចិត្ត​ដល់​ខ្ញុំ ដូច្នេះ​ដើម្បី​តបស្នង​សងគុណ​ដល់​ពួកគេ ខ្ញុំ​នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី ខាងមុខនេះ ។ កីឡាករ​សញ្ជាតិ​បារាំង​វ័យ​២៧​ឆ្នាំ​បាន​ចូលមក​លេង​ឱ្យ​ក្លឹប Man City តាំងពី​ឆ្នាំ​២០១១ បន្ទាប់ពី​ផ្លាស់​មកពី​ក្លឹប​កាំភ្លើង​ធំ Arsenal ក្នុងតម្លៃ​ខ្លួន​ជាង​១០​លាន​ដុល្លារ។​


​នៅ​ជាមួយ​ក្លឹប Man City  កីឡាករ​រូបនេះ​ធ្លាប់បាន​បង្ហាញ​វត្តមាន​ចំនួន​៥៣​លើក​តែ​ពុំដែល ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​ទេ ។ ចំណែកឯ​អាជីព​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​វិញ​គាត់​ធ្លាប់ បង្ហាញ​វត្ត​មានបាន​ចំនួន​១៧​លើក​តែ​ពុំដែល​ស៊ុត​បាល់​បញ្ចូល​ទី បានដែរ​ក្នុងឋានៈ​ជា​កីឡាករ​ខ្សែការពារ​ដ៏​រឹងមាំ ៕

Soccer - Barclays Premier League - Norwich City v Manchester City - Carrow Road

 

Leave a Reply

(*) Required, Your email will not be published