យក​ក្រមា​ចងក នៅមុខ​មាត់ទ្វារ​បន្ទប់​គណនេយ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិ​ប​ត្ដិ​កំពង់ឆ្នាំង​

, , Leave a comment

​ខេត្ដ​កំពង់ឆ្នាំង ៖ កម្មករ​របស់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិ​ប​ត្ដិ​កំពង់ឆ្នាំង ត្រូវបាន​គេ​ប្រទះ ឃើញ​ស្លាប់​ដោយ​យក​ក្រមា​ចងក នៅមុខ​មាត់ទ្វារ​បន្ទប់​គណនេយ្យ កាលពី​វេលា​ម៉ោង៦ ព្រឹក​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៣ នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិ​ប​ត្ដិ​កំពង់ឆ្នាំង ឋិត​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​-​ក្រុង​-​ខេត្ដ​កំពង់ឆ្នាំង ។ បុរស​ដែល​ចងក សម្លាប់ខ្លួន មានឈ្មោះ ភួង ផល អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ។

 

​តាម​ប្រភពពី​មន្ដ្រី​សុខាភិបាល​នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ ឈ្មោះ ភួង ផល ហាក់បីដូច​ជាមាន​អារម្មណ៍​រវើរវាយ​និយាយ​ច្រើន ទោះបីជា​ពួកគាត់​ឲ្យ​ចូលទៅ​ដេក ក៏​នៅតែ​អង្គុយ​នៅមុខ​បន្ទប់​គណនេយ្យ ហើយ​ពួកគាត់​ក៏បាន​ចូលទៅ​ដេក​ក្នុង​បន្ទប់​រៀងៗ​ខ្លួន ហើយ​បុរស​នេះ​ក៏​អង្គុយ​នៅលើ​ប៉ាវ​អ៊ី  លុះដល់​ព្រឹក​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​៦​ព្រឹក ក្រោក​ពី​ដេក​បើកទ្វារ​បន្ទប់ ក៏​ប្រទះឃើញ​បុរស​ជា​កម្មករ​នេះ​ចងករ​ស្លាប់​នៅមុខ​បន្ទប់​របស់គាត់ តែម្ដង  ហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្ដង។​
​សមត្ថកិច្ច​បាន ឲ្យ​ដឹងថា តាម​ការសន្និដ្ឋាន គឺ​ជននេះ​បាន​យក​ក្រមា​ចងក​ដោយ​ខ្លួនឯង​នៅ​មាត់ទ្វារ​បន្ទប់​មិនមែនជា​ករណី​ឃាតកម្ម​នោះទេ ៕

23

 

Leave a Reply

(*) Required, Your email will not be published