តំបន់​ទេសចរណ៍ ប្រាង្គ​ប្រាសាទ​ប្រវត្តិសាស្ត្រ ដ៏​ស្រស់ស្អាត សម្បូរ​ណ៍​ដោយ បរិយាកាស​បរិសុទ្ធិប្រាសាទអង្គរធំ​

, , Leave a comment

​ប្រាសាទអង្គរធំ  ជា​តំបន់​ទេសចរណ៍​ប្រាង្គ​ប្រាសាទបុរាណ ដែល​បាន​កសាងឡើង​នៅ ចុង​​សតវត្សរ៍​ទី​១២ ដល់​ដើម​សតវត្សរ៍​ទី​១៣ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ប្រាសាទ​នេះ មាន​ទី​​តាំងនៅ​ចម្ងាយ១.៦​គីឡូម៉ែត្រ ខាងជើង​ប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប​។​


​ប្រាសាទអង្គរធំ ជា​កន្លែង​កំសាន្ត   ដ៏​មាន​ប្រជាប្រិយភាព និង ទាក់ទាញ​បំផុត  ជាមួយនឹង​​ទេសភាព  ដ៏​ស្រស់ត្រកាល នៅ​ជុំវិញ   ប្រាសាទ និង ជាទី​ក្រុង ដ៏​រឹងមាំ​មួយ    នៅ​សម័យ​​បុរាណ ដែលមាន​ក្រឡា​ផ្ទៃ ៩​គីឡូម៉ែត្រ​ការ៉េ ជាទី​ក្រុង​ចុងក្រោយ និង មាន​អាយុកាល​យូរ​​ជាងគេ   នៃ​អាណាចក្រ​ខ្មែរ   ដែល​បាន​កសាងឡើង​ដោយ   ព្រះមហាក្សត្រ​ដ៏​អស្ចារ្យ  នា​​សម័យអង្គរ ព្រះបាទ ជ័យ​វរ្ម័នទី​៧ (​គ្រង​រាង​ពី​ឆ្នាំ​១១៨១-១២០១)​។​


​ភ្ញៀវ​ទេសចរណ៍ ជាតិ និង អន្តរជាតិ ចូលចិត្ត​មក​កំសាន្ត​នៅ​តំបន់​នេះ  រីករាយ​ជាមួយនឹង​​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ ចម្លាក់ សិក្សា​ពី​ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ  ដើរ​កំសាន្ត​មើល​​ទេសភាព និង ជិះ​ដំរី គយគន់​ទិដ្ឋភាព​នៅ​ជុំវិញ​ប្រាសាទ​៕ ​សូម​ទស្សនា រូបភាព ខាងក្រោម​!!!

22 (2) 22 (3) 22 (4) 22 (1) 22 (5)

 

Leave a Reply

(*) Required, Your email will not be published